លោកអូស្មាន ហាស្សាន់៖ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី គាំទ្រគោលនយោបាយកម្ពុជាសុខដុមរមនា

ចែករំលែក៖

ម៉ាឡេស៊ី ៖ លោក អូស្មាន ហាស្សាន់៖ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីលោកបណ្ឌិត YAB TUN Dr. Mahathir Mohamad បានគាំទ្រគោលនយោបាយសុខដុមរមនា នៃព្រះរាជណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្ដិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់បែបនេះ ខណៈលោក ចូលជួបនាយករដ្ឋមន្ដ្រី ម៉ាឡេស៊ី លោក បណ្ឌិតYAB TUN Dr. Mahathir Mohamad ដើម្បីពិភា ក្សាការងារ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្ដភាព បន្ដកិច្ចសហប្រតិបត្ដិការរវាងកម្ពុជា-ម៉ាឡេស៊ី ឲ្យកាន់តែរឹងមាំ និងយូអង្វែង ។ នៅរសៀលថ្ងៃព្រហស្បតិ៏៣រោចខែជេស្ន ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនិងថ្ងៃទី២០ មិថុនា ឆ្នាំ២០១៩ នៅវិមាននាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ នៅក្នុងជំនួបផ្លូវការជាមួយនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី នាឱកាសនោះ លោកតែងតែផ្ដល់ឱកាសដ៏មានតម្លៃជួបសំណេះសំណាល លោកបាន ស្តាប់នូវបច្ចុប្បន្នភាព ការវិវត្តន៍ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសតែងតែគាំទ្រកោតសរសើរនូវ គោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ដែលធ្វើឲ្យគ្រប់វិស័យមានការរីកចម្រើនលូត លាស់ទៅមុខឥតឈប់ឈរ។

នៅក្នុងជំនួបនេះដែរលោក បានឯកភាពក្នុងការទទួល ស្វាគមន៍អោយ មានជំនួបជាផ្លូវការរវាងគណៈប្រតិភូជាន់ខ្ពស់ឥស្លាមកម្ពុជា ជាមួយបណ្តាអន្តរក្រសួង ស្ថាប័ន អង្គការសមាគមម៉ាឡេស៊ីក្នុងឱកាសសមស្របណាមួយ ហើយបានអបអរសាទរចំពោះកម្ពុជា ដែលត្រូវបានជ្រើសតាំងតំណាងបេសកជនពិសេស ប្រចាំអង្គការសហប្រតិបត្តិការឥស្លាម OIC ក្នុងនោះដែរ ។

លោកអូស្មាន ហាស្សាន់ បានបន្ដថា៖ លោកបណ្ឌិតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី YAB TUN Dr. Mahathir Mohamad កបានផ្តល់អនុសាសន៍ ត្រូវរួមរស់ដោយភាតរភាពនៃការសាមគ្គី បណ្តុះបណ្តាលយុវជនចេះគ្រប់ជំនាញរួមទាំងភាសាដើរអោយទាន់ នឹងសម័យ នៃកាលអភិវឌ្ឃន៍សាកលភាវូបនីយកម្ម ដើម្បីចូលរួមអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ព្រមជាមួយគ្នានោះដែរ ត្រូវគាំទ្រជានិច្ចចំពោះអ្នកជួយរំដោះ និងផ្តល់សិទ្ធិសេរីភាពដល់យើង ក្នុងនាមសហគមន៍ឥស្លាមកម្ពុជា ដែលបានរួមរស់ប្រកបដោយសុខសន្តិភាព និងសុខដុមរម្យនា គោរពស្រលាញ់គ្នាទៅវិញទៅមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print