កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីប្រើអំពើហិង្សាវាយលើជនរងគ្រោះបណ្តាលឲ្យរបួស

ចែករំលែក៖

 

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីប្រើអំពើហិង្សាវាយលើជនរងគ្រោះបណ្តាលឲ្យមានរបួស ហេតុការណ៍នេះកើតឡើងនៅម៉ោង១១យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៩៣ ផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យ ម្នាក់មាន ឈ្មោះ សឿន សំណាង អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៣ ផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះម្នាក់មាន ឈ្មោះ កែវ មិនា អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសដាច់ស្បែកខ្នងដៃខាងស្តាំ) ។

សមត្ថកិច្ចបានបន្តទៀតថានៅ មុនពេលកើតហេតុ ប៉ុសស្តិ៍រដ្ឋបាលទឹកថ្លា បានទទួលពត៌មានតាមទូរសព្ទ័ដៃថា នៅចំណុចកើតហេតុ មានករណីហឹង្សាកើតឡើង ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យ យកមកសាសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លាតែម្តង ។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនិតិវិធី ៕ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print