មន្ត្រីសាលា​ខណ្ឌ​ដូន​ពេញ​បំភ្លឺ​ការ​រិះគន់​ការចុះ​រៀប​ចំណ្ដាប់​ធ្នាប់​បណ្ដោយ​ផ្លូវ​លេខ៨៨ ​ជាប់​របង​មន្ទី​រពេទ្យគន្ធ​បុប្ផាទី​៤

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រី​សាលាខ​ណ្ឌដូ​នពេញ​ បាន​ចេញ​មុខបំភ្លឺ​ និ​ងបដិសេធ​ការ​ចោទ​ប្រកាន់​រប​ស់ប្រជា​អាជីវករពាក់​ព័ន្ធ​ការ​ចុះទៅធ្វើ​រដ្ឋបាល ​និង​រៀប​ចំណ្ដាប់ធ្នា​ប់​បណ្ដោយផ្លូ​វលេ​ខ៨៨ ​ជាប់​រប​ងមន្ទី​រពេទ្យ​គន្ធ​បុ​ប្ផាទី៤​។

សំណេរបំភ្លឺ​បាន​បញ្ជាក់​ថា​ នៅប​ណ្ដោយ​ផ្លូវលេ​ខ ៨៨​ ស្ថិត​នៅ​ក្នុងសង្កា​ត់វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ​ ជាប់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផាទី​៤នេះ ​កន្លង​មក​មាន ​បង​ប្អូនប្រជា​ពលរដ្ឋចំនួ​ន៣២​គ្រួសារ​ ដែ​លរស់នៅ​តំបន់​នេះ​ បានយក​ផ្លូវ​ថ្នល់​សារធារណៈ​ធ្វើជា​កម្មសិទ្ធិផ្ទា​ល់ខ្លួ​នដោ​យចាក់​បេតុង​ នៅ​លើថ្នល់ ​សាធារណៈ ​ដើម្បី​ ប្រកបអាជីវកម្ម​គ្រប់​ប្រភេទ​ ដោយ​ធ្វើ​ការ​បិទផ្លូវ​លេខ៨​៨ នេះ​ស្ទើតែទាំ​ងស្រុង​ ។

 

ទីតាំងផ្លូវលេ​ខ៨៨​ នេះ រដ្ឋបាលខណ្ឌដូនពេញ បានធ្វើ​ការចុះ​រៀបចំ ចំនួន ៤លើក ឃើញថា មាន​បង​ប្អូនប្រជាពល​រដ្ឋ​ ដែលប្រកបអាជីវកម្មទាំងនោះគ្មានការចូលរួមថែរក្សាសណ្ដាប់ធ្នាប់អនាម័យនោះទេ នៅពេលដែលកម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះទៅរៀបចំសណ្តាប់ធ្នាប់នោះ ពួកគាត់ពុំបានលើកសម្ភារៈ​ទាំងនោះ​ខិត​ចូលទៅក្នុងតាមគំនូសដែលអាជ្ញាធរខណ្ឌបានកំណត់ជូននោះទេ ក៏ប៉ុន្តែ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏បានខិតសម្ភារៈទាំងនោះចូលទៅក្នុងគំនូរដែលអាជ្ញាធរខណ្ឌបានកំណត់ជូន តែក្រោយពេលដែលកម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់នៅទីតាំងផ្សេងៗ ទៀត ពួកគាត់ក៏បានបន្តយកសម្ភារៈទាំងនោះយកមកតាំងលក់នៅចិញ្ចើមផ្លូវដដែល ជាហេតុនាំឲ្យរដ្ឋបាលខណ្ឌដូនពេញប្រើប្រាស់វិធានការដោយប្រមូលសម្ភារៈរបស់គាត់យកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ។

 

ចំពោះទីតាំងចំណតម៉ូតូ និងរថយន្តវិញ គឺមានការស្នើសុំពីមន្ទីរពេទ្យគន្ធាបុប្ផាទី៤ សុំដាក់ម៉ូតូ និងរថយន្ត របស់ បុគ្គលិកមន្ទីរពេទ្យ ដោយពុំមានបង់ប្រាក់នោះទេ ក៏ប៉ុន្តែប្រសិនបើមានបងប្អូនប្រជាពលរដ្ឋចង់មកផ្ញើម៉ូតូនៅទីតាំងសម្រាប់ចំណតបុគ្គលិកមន្ទីរពេទ្យនេះគឺត្រូវបង់ប្រាក់ចំនួន ៥០០រៀល សម្រាប់ថ្លៃផ្ញើម៉ូតូមួយដង ។

រដ្ឋបាលខណ្ឌដូនពេញ សូមបញ្ជាក់ថា: មានបងប្អូនមួយចំនួនតូច មិនសប្បាយចិត្តនឹងការចុះរៀបចំសណ្ដាប់ធ្នាប់ របស់រដ្ឋបាលខណ្ឌដូនពេញនោះទេ ដោយមូលហេតុ ពួកគាត់បានបាត់បង់ប្រយោជន៍ របស់ពួកគាត់ដែលគាត់បានចាក់បេតុងនៅលើផ្លូវសាធារណៈដើម្បីប្រកបអាជីវកម្មគ្រប់ប្រភេទរួមទាំងការផ្ញើម៉ូតូដោយមានការយកតម្លៃចាប់ពី ២០០០រៀល ទៅ ៣០០០ រៀលផងដែរ៕ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print