សុំ​លុយ​ឪពុកម្តាយ​ទិញ​ថ្នាំញៀន​មិន​បាន ​ទាញកាំបិតដេញ​កាប់​ផ្អើលអស់អ្នកភូមិ

ចែករំលែក៖

​ភ្នំពេញ ៖ នគរបាលបានឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំបន្ទាប់ពីទាញកាំបិតដេញកាប់ឪពុកម្តាយផ្អេីលអ្នកភូមិព្រោះខឹងសុំលុយជក់ថ្នាំញៀនមិនបាន ហើយបានបង្កភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹកថ្ងៃទី​២៦ ​ខែមិថុនា​ ឆ្នាំ​២០១៩ ​ភូមិ​ត្រពាំង​ល្វា​២​សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ​សែន​ជ័យ ។​
បុរសខាងលេីមានឈ្មោះ​សុវណ្ណ​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ល្វា​២​សង្កាត់​កា​កាប​១​ខណ្ឌ​ពោធិ​សែន​ជ័យ​។​
តាមសម្តីឪពុកម្តាយបុរសខាងលេីបានឲ្យដឹងថា​ កូនរបស់គាត់មួយថ្ងៃៗមិនដែលធ្វេីការងារអីទេដឹងតែសុំ លុយយកទៅទិញថ្នាំញៀនជក់លុះនៅយប់ថ្ងៃទី២៥ខែមិថុនា​ឆ្នាំ២០១៩​ ក៏សុំលុយដេីម្បីយកទៅទិញថ្នាំញៀន ជក់តែរូបគាត់មិនឲ្យធ្វេីអោយគេខឹងទាញកាំបិតដេញកាប់ផ្អេីលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ច  ចុះអន្តរាគមន៍តែជនសង្ស័យគេចខ្លួនបាត់។
សាក្សីបន្តថា​ លុះ​មកដល់​ព្រឹក​ថ្ងៃទី​២៦ នេះ​បុរសខាងលេីបានចូល​ផ្ទះ​វិញ ទេីបរាយការណ៍ទៅនគរបាលចុះមកឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលបញ្ជូនទៅផ្នែកព្រំទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីសាកសួរ ៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print