សល់​រយៈពេល​២​ខែ​ទៀត​កូន​រៀប​មង្គលការ​ ឪពុក​ចង​.​ក​ធ្វើ​អត្តឃាត​

ចែករំលែក៖

​​ខេត្តកណ្តាល៖​ បុរស​ម្នាក់​បាន​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​ ខណៈ​ដែល​កូន​ត្រូវ​រៀប​មង្គលការ​នៅ​ក្នុង​អំឡុង​ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​ ជន​រង​គ្រោះ​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ប្រទះ​ឃើញ​ចង​.​ក​ស្លាប់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៥​ និង​១៥​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ថ្កុ​ល​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​

20151220182308 (5)

​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រើយ​ស្លា​លោក​អនុសេនីយ៍ទោ​ ពុ​យ​ ទ្រី​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ចេក​ ប្រាំង​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ មុខរបរ​ជា​ កសិករ​ មាន​ប្រពន្ធ​ឈ្មោះ​ អ៊ី​ង​ សុខ​ អាយុ​៥៥​ឆ្នាំ​ មុខរបរ​ជា​ កសិករ​ មានកូន​៤​នាក់​ ស្រី​៣​នាក់​ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ថ្កុ​ល​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ។​

​លោក​អនុសេនីយ៍ទោ​ ពុ​យ​ ទ្រី​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ក្រោក​ពី​វេលា​ម៉ោង​ប្រមាណ​៤​ព្រឹក​ទៅ​អង្គុយ​ផឹក​តែ​នៅផ្ទះ​របស់​ខ្លួន​ជាមួយ​ឈ្មោះ​ ថៃ​ គុណ​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ ដែល​មានផ្ទះ​នៅ​ជិត​ ។​ ក្រោយ​ពី​ផឹក​តែ​អស់​មួយ​ប៉ាន់​ជន​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​បាត់​ទៅ​ រីឯ​ឈ្មោះ​ ថៃ​ គុណ​ ក៏​បាន​ទៅ​ផ្ទះ​បាត់​ដែរ​ ។​ លុះដល់​វេលា​ម៉ោង​៥​ និង​១៥​នាទី​ព្រឹក​ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​ នៅ​លើ​ធ្នឹម​រោង​បាយ​ស្លាប់​បាត់បង់​ជីវិត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​តែ​ម្តង​ ។​

​លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ទៀត​ថា​ ជន​រង​គ្រោះ​បាន​ចង​.​ក​ធ្វើ​អត្តឃាត​ដោយ​ប្រើប្រាស់​ក្រ​ម៉ា​ចង​ភ្ជាប់​ជាមួយ​ធ្នឹម​រោង​បាយ​ រួច​ឡើង​ជាន់​លើ​កៅអី​ឈើ​ ខណៈ​ដែល​មិន​មាន​ន​ណា​នៅ​ក្នុង​ផ្ទះបាយ​ ។​ តាម​ការ​សន្និដ្ឋាន​ជន​រង​គ្រោះ​មាន​វិបត្តិ​នៅ​ក្នុង​គ្រួសារ​ ទើប​បានជា​សម្រេចចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​យ៉ាង​ដូច្នេះ​ ។​

​ក្រោយ​ពី​ពិនិត្យ​រួចរាល់​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​បាន​លើក​ឡើង​ថា​ នៅ​សល់​តែ​រយៈពេល​ប្រមាណ​២​ខែ​ទៀត​ប៉ុណ្ណោះ​កូនប្រុស​ជន​រង​គ្រោះ​នឹង​ដល់​ថ្ងៃ​រៀប​មង្គលការ​ មិន​គួរ​ណា​បុរស​ជា​ឪពុក​សម្រេចចិត្ត​គិត​ខ្លី​យ៉ាងនេះ​សោះ​ ៕

20151220182308 (3)

dwe (2)

...

ដោយ៖ ​ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print