នគរបាល​ខេត្តបន្ទាយមានជ័យ​ពង្រឹង​សន្តិសុខ​ដាក់​ពង្រាយ​ក្នុង​ទីផ្សារ​លក់​មាស​ ដូរ​ប្រាក់​ វេរ​ប្រាក់​ ដើម្បី​បង្ការ​ទប់ស្កាត់​អំពើ​ប្លន់​ គ្រា​ដែល​អំពើ​ប្លន់​កំពុង​កក្រើក​នៅ​បណ្តា​ខេត្ត​ ក្រុង

ចែករំលែក៖

​​ខេត្តបន្ទាយមានជ័យ​៖​ នគរបាល​ខេត្តបន្ទាយមានជ័យ​ ក្នុង​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​បាន​ពង្រឹង​សន្តិសុខ​យ៉ាង​ម៉ឺងម៉ាត់​ ជា​ពិសេស​ដាក់​កម្លាំង​ពង្រាយ​តាម​គោលដៅ​សំខាន់ៗ​ នៅ​ក្នុង​ទីផ្សារ​ដែល​មាន​អាជីវករ​លក់​មាស​ និង​កន្លែង​ ដូរ​ វេរ​ប្រាក់​ដែល​ជា​ចំណុច​ប្រឈម​សម្រាប់​ក្រុម​ចោរប្លន់​ធ្វើ​សកម្មភាព​។​

IMG_2354

​ការ​រិ​ត​បន្តឹង​សន្តិសុខ​ពី​សំណាក់​កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ ក្រោយ​ពី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​តឿន​ឱ្យ​កងកម្លាំង​គ្រប់​ប្រភេទ​ការពារ​សិ​ន្តិ​សុខ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ម៉ឺងម៉ាត់​ ក្រោយ​ពី​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​ក្រើ​កមួយ​រយៈ​ចុង​ក្រោយ​នេះ​នៅ​ក្នុង​រាជធានី​ និង​តាម​បណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​បញ្ហា​អំពើ​ប្លន់​នោះ​ដែរ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថ្មីៗ​នេះ​ ក៏​ធ្លាប់​មាន​ប្រសាសន៍​ព្រមាន​បកសក្តិ​ និង​ដក​តំណែង​លោក​ស្នង​នគរបាល​ខេត្ត​៣​ខេត្ត​ បើសិន​បង្ក្រាប​ចោរប្លន់​មិន​បាន​ទេ​នោះ​។​

​កង​ម្លាំ​ង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​កម្លាំង​ពង្រាយ​ការពារ​តាម​គោលដៅ​សំខាន់​ខាងលើ​ត្រូវ​គេ​និយាយ​ថា​ ក្រោម​ការ​ដាក់​ចេញ​នូវ​វិធានការ​បង្ការ​ទប់ស្កាត់​អំពើ​លួច​ឆក់​ប្លន់​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​ ។​ តាម​រយៈ​នៃ​ការ​អនុវត្ត​បទបញ្ជា​លោក​ឧត្តមសេនីយ៍​ស្នង​នគរបាល​ខេត្ត​ គេ​សង្កេត​ឃើញ​កងកម្លាំង​បានការ​ពារ​យ៉ាង​ប្រុង​ប្រយ័ត្ន​ប្រកបដោយ​ស្មារតី​ទទួលខុស​ត្រូ​ខ្ពស់​ ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​ ជាប់ដៃ​ដោយ​ ប្រើប្រាស់​កម្លាំង​ល្បាត​តាម​រថយន្ត​ និង​ម៉ូតូ​និង​ដាក់​យាមកាម​រាយ​តាម​គោលដៅ​គ្រប់​ច្រកល្ហក​សំខាន់ៗ​ចេញចូល​។​

​ការ​ដាក់​ការពារ​ពង្រឹង​សន្តិសុខ​សមត្ថកិច្ច​ធ្វើ​ឡើង​នៅ​ក្នុង​ទីប្រជុំជន​សំខាន់ៗ​នៅ​ក្រុង​ប៉ោយ​ប៉ោយ​ប៉េ​ត​ និង​ក្រុង​សិរី​សោភ័ណ​ ដែល​មាន​មនុស្ស​កកកុញ​ហើយ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​ក៏​អនុវត្ត​ការងារ​ពង្រឹង​សន្តិសុខ​ដូច​គ្នា​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​នៅ​ខេត្តបន្ទាយមានជ័យ​ក្រោយ​ពី​មានការ​រិ​ត​បន្តឹង​សន្តិសុខ​ពី​សំណាក់​កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​គេ​សង្កេត​ឃើញ​ថា​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ​ និង​ មាន​អាម្ម​ណ៍​សប្បាយ​រីករាយ​នូវ​ការ​យកចិត្តទុកដាក់​នៃ​ការ​រក្សា​សន្តិសុខ​បង្ការ​ទប់ស្កាត់​បទល្មើស​លួច​ឆក់​ប្លន់​នៅ​ពេល​នេះ​ ។​ ខេត្តបន្ទាយមានជ័យ​ទោះបី​មិន​ទាន់​កើត​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​ក៏​ដោយ​ ក៏​ប៉ុន្តែ​វិធានការ​បង្ការ​ទប់ស្កាត់​ត្រូវ​បាន​រិ​ត​បន្តឹង​និង​ធ្វើ​ឡើងជា​ប្រចាំ​ ៕​

IMG_2357

IMG_2347

IMG_2346

IMG_2356

IMG_2359

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print