រថយន្តដឹកត្រីបត់ស្តាំមិនប្រយ័ត្ន កៀររថយន្តកូរ៉ូឡា ខូចខាតកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកូរ៉ូឡាមួយគ្រឿង ខណៈកំពុងបើកបរតាមដងផ្លូវត្រូវរថយន្តធុនធំដឹកត្រីមួយគ្រឿងបាន កៀរ នៅពេលរថយន្តនេះបត់ស្តាំ បណ្តាលឲ្យខូចខាតផ្នែកខាងមុខមួយចំហៀង ។ ហេតុការណ៍នេះកើតឡើងកាល​ពីវេលាម៉ោង១០ និង៤៥នាទី ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ ខាងមុខជាប់ សាលាសង្កាត់ចោមចៅ៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ  ។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តធុនធំ ដឹកធុងត្រី ម៉ាកហុីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1600 បើកតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចខាង លើ រថយន្តបត់ស្តាំបំណង់ឆ្លងកាត់ក្នុងភូមិឆ្ពោះចេញទៅផ្លូវជាតិលេខ៣ តែដោយសារការធ្វេសប្រហែស របស់អ្នកបើកបររថយន្តដឹកត្រី មិនប្រយ័ត្ន ពេលបត់វឹង ជ្រុលកៀររថយន្តកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2G-0426 ដែលកំពុងបើកស្របទិស ហើយនៅខាងស្តាំដៃ បណ្តាលឲ្យរងខូចខាត ។
ក្រោយកើតហេតុ ភាគីសងខាងសុំធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្ក រថយន្តដឹកត្រី ចេញសងថ្លៃជួសជុល នៃការខូចខាត ដើម្បីបញ្ចប់រឿង ៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print