លួចឡំប្រឺតាបានសម្រេចហើយ ព្យាយាមបើករត់គេចខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់បានធ្វើសកម្មភាពលួចឡំប្រឺតាគេបានសម្រេចហើយ ត្រូវម្ចាស់ក្រឡេកឃើញទាន់ស្រែកឆោឡោផ្អើលដល់នគរបាលប៉ុស្តិ័វត្តភ្នំកំពុងជិះល្បាតក្បែរនោះជួយធ្វើអន្តរាគមន៍ក្របួចជាប់បានម្នាក់ ។ចំណែកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចខាងលិចអគារវឍ្ឍនះ ផ្លូវព្រះមុន្នីវង្សកែងផ្លូវលេខ១០៦ភូមិទី1 សង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ។
មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សៀង ឆរដ្ឋ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះជួលផ្លូវលំភូមិទី១សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
វត្តុតាងចាប់យកមាន៖ ម៉ូតូបង់បីមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1. HA 2250 (បានប្រគល់ជូនជនរងគ្រោះវិញ)។ ចំណែកជនរងគ្រោះឈ្មោះព្រឹទ្ធ សោភណ្ឌ ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅផ្ទះលេខ១៣BT ផ្លូវចម្រើនផលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ ជនសង្ស័យនិងបក្ខពួកម្នាក់ បានជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពលួចឡំប្រឺតា របស់ជនរងគ្រោះ ខណៈដែរជនរងគ្រោះភ្លេចដកសោចេញបានសម្រេចហើយ ប៉ុន្តែពេលបញ្ឆះក៏ម្ចាស់លឺសម្លេងក៏ក្រឡេកឃើញទាន់ និងស្រែកឆោឡោផ្អើលដល់នគរបាលប៉ុស្តិ័វត្តភ្នំកំពុងជិះល្បាតក្បែរនោះជួយធ្វើអន្តរាគមន៍ក្របួចជាប់បានម្នាក់ ។ចំណែកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀង ឆរដ្ឋ ឆ្លងតាមការធ្វើតេសទឹកនោមឃើញថា ធ្លាប់ប្រើប្រាស់គ្រឿងញៀន ។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍និងខណ្ឌកំពុងប្រើវិធានការជំនាញសួរចម្លើយរកបក្ខពួក និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកហើយ កសាងសំណុំរឿងតាមនិតិវិធី ៕ ស រស្មី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print