ជនរងគ្រោះម្នាក់ក្នុងចំណោមបីនាក់ចេញពីផឹកស្រាក្រឡុកត្រូវជនមិនស្គាល់មុខមានគ្នាជាង២០នាក់ជិះម៉ូតូដេញកាប់រងរបួសធ្ងន់ ស្រាល បីនាក់​​នោះបានស្លាប់ហើយ​

ចែករំលែក៖

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ លោក វរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុង​តាខ្មៅបានប្រាប់តមទូរសព្ឌ័ថា ជនរងគ្រោះម្នាក់ក្នុងចំណោមបីនាក់ដែលចេញពីកន្លែងផឹកស្រាក្រឡុកវិញត្រូវជនមិនស្គាល់មុខមានគ្នាជាង២០នាក់ជិះម៉ូតូតាមដេញកាប់រងរបួសធ្ងន់ ស្រាល បីនាក់ឈាមស្រោចពេញខ្លួននោះបានស្លាប់ម្នាក់ហើយ​ កាលពីល្ងាចថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០១៩។​ហើយក្រុមជនបង្ករសមត្ថកិច្ចយើងកំពុងកំណត់មុខសញ្ញាបានហើយដែរពោលគឺកំពុងសហការគ្នាតាមចាប់។

ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ ទេព​ ចន្ធី ភេទប្រុស អាយុ២៤ឆ្នាំ​ និងជនរងគ្រោះទី០២ឈ្មោះស្រ៊ន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ(របួសស្រាល) ទី០៣ឈ្មោះកោក ភេទប្រុស អាយុ១៩ឆ្នាំ (របួសធ្ងន់) អ្នកទាំង០៣មានទីលំនៅភូមិតាបេស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួររំលឹកថា៖មួយរយះនេះនៅក្នុងក្រុងតាខ្មៅ បន្ទាប់ពីមានការបើកទីតាំងលក់ស្រាក្រឡុកមកគឺបទល្មើសមានការកើនឡើងយ៉ាងខ្លាំងជាពិសេសអំពើរហិង្សា និងដេញកាប់គ្នាជារៀងរាល់យប់បង្ករអោយអសន្តិសុខយ៉ាងអាណាធិបតេយ្យ។​​ ដូចករណីនេះផងដែរយុវជនបីនាក់ ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូដេញកាប់រហូតរងរបួសធ្ងន់ ស្រាល ឈាមស្រោចពេញខ្លួនទាំងបីនាក់ នៅនិងកន្លែងកើតហេតុ ហើយក្រុមជនបង្ករបានបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០១៩វេលាម៉ោង០០និង៣០នាទី ចំណុចផ្លូវជាតិលេខ២ នៅមុខវត្តព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងចាប់យក ម៉ូតូ១គ្រឿងម៉ាកwave100ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល1V-5161( របស់ជនរងគ្រោះឈ្មោះកោក)។ដាវ១ដើមប្រវែង៧០cm(របស់ជនសង្ស័យបន្សល់ទុកនៅកន្លែងកេីតហេតុ) ។

ជនសង្ស័យ២០នាក់(មិនស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ១០គ្រឿង៖មានម៉ាកnex ពណ៌សលាយទឹកក្រូច១
គ្រឿង,nex ពណ៌សលាយខៀវ១គ្រឿង,let ២គ្រឿង,សង់ពណ៌ក្រហមសេរី២០១៩មួយគ្រឿង, ក្រៅពីនោះមិនចាំម៉ាក(គេចខ្លួន)។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបាននាំគ្នាជិះម៉ូតូចេញពីផឹកស្រាក្រឡុកនៅមាត់ស្ទឹងក្បែររោងអ្នកតាថៃជឺតាខ្មៅ ហើយនៅពេលជិះដល់ស្តុបក្រពើហាក៏ស្រាប់តែឃើញជនសង្ស័យខាងលើ ជិះដេញតាមរហូតដល់មុខវត្តព្រែកឬស្សី ជនរងគ្រោះក៏បត់មកស្តាំចូលតាមផ្លូវក្បែសង្កាត់ព្រែកឬស្សី ហើយម៉ូតូជនរងគ្រោះក៏ជ្រុលទៅបុកជាប់និងរបងសាលាសង្កាត់បណ្តាលឲ្យជនរគ្រោះឈ្មោះធីនិងឈ្មោះកោក ដួលដេកលើថ្នល់ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះស្រ៊ន វិសាល បានរត់ចោលម៉ូតូ នៅសល់ជនរងគ្រោះ២នាក់ក៏ត្រូវក្រុមជនល្មើសយកដាវសាម៉ូរ៉ៃកាប់លើក្បាលបណ្តាលឲ្យមានរបួសស្នាមយ៉ាងធ្ងន់ ហើយក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់ទៅ។រីឯជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកមកព្យាបាលនៅមន្ទីពេទ្យជ័យជំនះ រួចបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញបន្តទៀត។ ករណីនេះសមត្ថកិច្ចក្រុងតាខ្មៅ កំពុងបន្ត​កិច្ចការស្រាវជ្រាវនិងស៊ើបអង្កេត៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print