រថយន្តកូរ៉េដឹកធ្ងន់ពេកបើកលឿនឃ្លោងក្រឡាប់ផ្ងារជេីងនៅផ្លូវជាតិលេខ៦​ 

ចែករំលែក៖

ភ្នំពេញ៖​ រថយន្ដទ្រុងកូរ៉េមួយគ្រឿងដឹកធ្ងន់បេីកលឿនរេចង្កូតឃ្លោងក្រឡាប់ផ្ងារជេីងទាំងព្រឹកសំណាងមិនមានអ្នករបួសរថយន្តខូចខាតតិចតួច។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦ព្រឹកថ្ងៃទី៣ខែកក្កដា​  ឆ្នាំ២០១៩ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦​ ក្នុងភូមិគៀនឃ្លាំង​ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តកូរ៉េពណ៌សពាក់ស្លាកលេខភ្នំពេញ2Z   5402 បេីកដោយបុរសម្នាក់ និងមានអ្នករួមដំណេីរ២នាក់ទៀត។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុឲ្យដឹងថា
នៅមុនពេលកេីតហេតុរថយន្តបានបេីកតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជេីងយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុដោយសារតែរថយន្តដឹកធ្ងន់ពេក
ឃ្លោងរេចង្កូតធ្លាក់ចិញ្ចេីមផ្លូវក្រឡាប់តែម្តង។

បន្ទាប់ពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ត្រួតពិនិត្យហេីយភាគីខាងរថយន្តបានជួលឡានស្ទូចមកស្ទួចយករថយន្តទៅជួសជុលដោយខ្លួនឯង៕ជ្រោយពេជ្រ

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print