សិស្សវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា ដួលសន្លប់គ្មានមូលហេតុ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ មានករណីសិស្សសាលាវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា ស្ថិតក្នុងភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដួលសន្លប់ដោយគ្មានមូលហេតុ ។

ប្រភពរបាយការណ៍ពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ជាបឋមសិស្សដួលសន្លប់ដោយគ្មានមូលហេតុខាងលើមានចំនួន ០៦នាក់ បានបញ្ជូនទៅសង្រ្គោះភ្លាមៗ និងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ករណីខាងលើក្រុមគ្រូពេទ្យកំពុងមមាញឹកក្នុងការព្យាបាល និងបន្តកិច្ចសហការអំពីមូលហេតុនៅឡើយ ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print