ភ្នំពេញ ៖ បុរសម្នាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូ តូរបស់ប្រជាពលរដ្ឋចតទុកចោល ដោយអះអាងថា ជីវភាពខ្វះខាត ជាពិសេសអត់លុយបង់ថ្លៃសាលាកូន ទើ បសម្រេចចិត្តធ្វើសកម្មភាពបែបនេះ តែម្តងទៅ។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោបានអោយដឹងថានៅ វេលាព្រឹកថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ សុខ ឆេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរត់កង់បី មានស្រុកកំណើត ភូមិឈ្លោង ឃុំឈ្លោងស្រុកឈ្លោង ខេត្តក្រចេះ បានធ្វើសកម្មភាពកាច់កម៉ូតូមួយគ្ រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HQ 2952 ដែលជនរងគ្រោះចតទុកនៅមុខផ្ទះ ស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ បានសម្រេចហើយព្យាយាមជិះគេចខ្លួ ន តែត្រូវកម្លាំងលោកដែលកំពុងជិះល្ បាតតាមមូលដ្ឋានឃើញក៏ដេញតាមចាប់ រហូតមកដល់ចំណុចច្រមុះជ្រូកវត្ តហា ផ្លូវ៥០ម៉ែត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏កម្លាំងរបស់លោកធាក់ផ្តួលចាប់ បានជនសង្ស័យភ្លាមៗតែម្តង ។
លោកបន្តថាក្រោយចាប់ជនសង្ស័យបា នភ្លាមនោះកម្លាំងសមត្ថកិច្ចបា នដឹកជនសង្ស័យរួមទាំងវត្ថុតាងនឹ ងម៉ូតូរបស់ជនរងគ្រោះយកកាន់អធិកា រដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរនឹងកសាងសំណុំ រឿងបញ្ជូនទៅតុលាការចាត់ការតាមនី តិវិធីច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ