លួចប្រេងរថយន្ដក្រុមហ៊ុនយកទៅលក់ម្ចាស់ក្រុមហ៊ុនដឹង ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសជាអ្នកបើកបររថយន្ដឲ្យក្រុមហ៊ុនខនស្រ្ដាក់សិនវើលម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះ ហ៊ានលួចបូមប្រេងរថយន្ដរបស់ក្រុមហ៊ុនដែលខ្លួនបើកយកទៅលក់ ។ លុះក្រោយមកបែកការ ម្ចាស់ក្រុមហ៊ុនដឹង ក៏ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង ។ ករណីននេះ បានកើតឡើង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង២០និង១០នាទី ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនឈ្មោះ កែវ ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុន ខន ស្រ្តាក់សិន វើល បច្ចុប្បន្នស្នាក់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សម្ភារះបាត់បង់មានប្រេងម៉ាស៊ូតចំនួន៤កាន ។

ប្រភពដដែលបន្ដថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យខាងលើ បានបើករថយន្ដរបស់ក្រុមហ៊ុន ខន ស្រ្តាក់សិន វើល មកកន្លែងកើតហេតុ រួចធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូតពីក្នុងរថយន្ដរបស់ក្រុមចំនួន៤កាន ដោយយកលក់ឲ្យអ្នកលក់ប្រេងម៉ាស៊ូត តាមផ្លូវ ក្នុង១កាន តម្លៃ៧៥,០០០ រៀល ។ លុះរហូតមកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១២ ជនរងគ្រោះតំណាងក្រុមហ៊ុនដឹង ក៏ដាក់ពាក្យបណ្ដឹង មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយរលំ ដើម្បីធ្វើការឃាត់ខ្លួន និងសាកសួរ ។

ក្រោយពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្វាយរលំ ទទួលបានពាក្យបណ្ដឹងរួច ភ្លាមនោះក៏ទៅធ្វើការឃាត់ខ្លួន ជនសង្ស័យជាអ្នកបើកបររថយន្ដ យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាល រួចធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print