ពលរដ្នជ្រួលជ្រើលនាំគ្នាលួចគាស់កូនឈើប្រណិតក្នុងតំបន់រមណីយដ្ឋានអង្គរត្រូវបានមន្រ្ដីអភិរក្ស ឃាតខ្លួនធ្វើកិច្ចសន្យាបញ្ឈប់បើមិនរាំងចាលនិងយកច្បាប់មកប្រើ

ចែករំលែក៖

ខេត្តសៀមរាប៖ក្នុងខែកក្កដា ឆ្នាំ២០១៩នេះមានពលរដ្ននៅ ឃុំព្រះដាក លួចគាស់កូនឈើប្រណិតក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានភ្នាក់ងារអភិរក្សព្រៃឈើនៃនាយកដ្ឋានសណ្ដាប់ធ្នាប់និងសហប្រតិបត្តិការរបស់អាជ្ញាធរជាតិអប្សរា បានចុះទប់ស្កាត់និងឃាត់ខ្លួនពលរដ្ឋចំនួន២នាក់ក្នុងចំនោមពលរដ្នជាច្រើនទៀត បន្ទាប់ពីលួចគាស់រំលើងកូនឈើប្រភេទប្រណិតៗជាង១០ដើមនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលស្ថិតនៅភូមិតាកុះ ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

     យោងតាមរបាយការណ៍របស់ភ្នាក់ងារអភិរក្សព្រៃឈើ ជនបង្កឈ្មោះ ប្រាក់ រាម និងឈ្មោះ យោក យេន មានទីលំនៅភូមិតាកុះ ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានគាស់កូនធ្នង់ចំនួន ១៥ដើម ដែលមានទំហំមុខកាត់ត្រង់គល់ប្រហែល១តឹក កម្ពស់៣ទៅ៤ ម៉ែត្រ ក្នុងនោះដែរមន្ត្រីបានចាប់ឃាត់បានម៉ាស៊ីន ថាឡេថងមួយគ្រឿង យកទៅរក្សាទុកនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ និងបានធ្វើកិច្ចសន្យាបញ្ឈប់បើមិនរាំងចាលនិងអនុវត្តតាមច្បាប់ ៕ប៊ុនរិទ្ធី

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print