ប្រជាពលរដ្ឋច្រើនពាន់នាក់ សម្រុករកត្រីនៅអាងអូរខៃដន ខណៈក្រុមហ៊ុនបង្ហូរទឹកចេញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជិត១០០០នាក់ បានសម្រុកទៅរកត្រីនៅចំណុចអាងអូរខៃដន ខណៈក្រុមហ៊ុនបង្ហូរទឹកចេញពីអាងអូរខៃដន ស្ទើររីងទាំងស្រុងដោយមិនបានដឹងមូលហេតុ មានរយះពេលប្រមាណជា១០ថ្ងៃមកហើយមកទល់និងថ្ងៃទី១០ ខែកក្តដា ឆ្នាំ ២០១៩ ឋិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋប្រមាណ៨០០នាក់ កំពុងតែរកត្រី នៅក្នុងផ្ទៃអាងអូខៃដនដែលទំហំជាង១០០០ហិកតា ដោយប្រើឧបករណ៍សំណាញ់ អូសអួន ដាក់ម៉ូង ដាក់ដៃ បោយត្រី និងដាក់សំរ៉ាស់ ហ៊ុំព័ន្ធដោយសំណាញ់អូសប្រមូលត្រីជាដើម។ ដែលប្រជាពលរដ្ឋទាំងនេះ ខ្លះមកពីតាមបណ្តាស្រុកនានាក្នុងខេត្តបន្ទាយមានជ័យ ដូចជាក្រុងប៉ោយប៉ែត/ស្រុកបង្គលបូរី /ស្រុកអូរជ្រៅ/ ស្រុកស្វាយចេក /ស្រុកព្រះនេត្រព្រះ និងមួយចំនួនទៀតមកពីបណ្តាខេត្តនានា។

ពលរដ្ឋទាំងនោះបានប្រាប់ថា ខ្លះសំរាកពីការងារមករកត្រីគ្រាន់ប្រឡាក់ ធ្វើប្រហុកទុកហូប ខ្លះទៀតមករកដើម្បីជួបជុំគ្នាផឹកស៊ីសប្បាយ និងខ្លះទៀតរកត្រីដើម្បីយកទៅលក់ ដែលនៅអាងខាងលើនេះ ជាមានត្រីចំរុះ ភាគច្រើនមាន ត្រីស ត្រីផ្លានិន ត្រីកញ្ចុះនិងត្រីឆ្លាំងជាដើម។ ប្រជាពលរដ្ឋដែលមានមុខរបរនេសាទប្រចាំថ្ងៃនៅក្នុងអាងអូរខៃដនបានអោយដឹងថា នៅរដូវប្រាំង៦ម៉ឺនរៀលទៅ១០ម៉ឺនរៀល ខែវស្សារកបាន១០ទៅ​២០​ម៉ឺន ហើយប៉ុន្មានថ្ងៃនេះ ដែលគេបង្ហូរទឹកអាងនេះ អាចរកបានខ្ទង់៤០ម៉ឺនដែរ។

លោកម៉េង មុន្នីរក្ស នាយកសង្កាត់រដ្ឋបាលជលផលប៉ោយប៉ែតបានប្រាប់ថា ចាប់តាំងពីក្រុមហ៊ុនបើកទឹកបង្ហូររយះពេលប្រមាណជា១០ថ្ងៃនេះ ត្រីក្នុង១ថ្ងៃពលរដ្ឋអាចរកត្រីបានប្រហែល១តោនបើតាមរបាយការណ៍ វាពិបាកកំណត់ចំនួនពិតបន្តិច ដោយសារពួកគាត់គ្នាច្រើន ហើយរកទាំងថ្ងៃទាំងយប់អញ្ចឹងចំនួនវាអាចលើហ្នឹង។

លោកបញ្ជាក់ថា ការបង្ហូរទឹករីងពីអាងនេះ វាធ្វើឲ្យប៉ះពាល់ពាល់ដល់ពូជត្រីដែរ ប៉ុន្តែលោកក៏មិនដឹងទប់ស្កាត់ ឬធ្វើយ៉ាងណានោះទេ ដោយអាងនេះ ជាអាងឯកជនរបស់ក្រុមហ៊ុនអានកូ ។

ពាក់ពន្ធនិងការកាយបង្ហូរទឹកអាងខាងលើនេះលោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុលប្រាប់តាមទូរស័ព្ទ ថាលោកមិនទាន់ទទួលបានព័ត៌មាននោះឡើយ ប៉ុន្តែលោកថាចាំលោកសាកសួរទៅក្រុមហ៊ុននិងផ្ដល់ដំណឹងពេលក្រោយ ដោយការទន្ទឹងយូពេកអ្នកសារព័ត៌មានទូរស័ព្ទសាកសួម្ដងទៀតលោកចុចបិតតែម្ដង ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print