បុរសកម្មករសំណង់ម្នាក់ ទាញដែកឡើងលើប៉ះចំខ្សែភ្លើងស្រាតឆក់រងរបួសធ្ងន់

ចែករំលែក៖

ប៉ោយប៉ែត៖បុរសម្នាក់ជាកម្មករសំណង់ ត្រូវខ្សែភ្លើងឆក់រងរបួសធ្ងន់កាលពីម៉ោង៩និង៣០ព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៩ឋិតនៅគ្លីនិកមួយកន្លែងក្នុងភូមិសាមគ្គីមានជ័យសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលស្ថានប្រាប់ថាជនរងគ្រោះមានឈ្មោះលុន ឡាយភេទប្រុសអាយុ២៤ឆ្នាំស្នាក់នៅបណ្ដោះអាសន្នកន្លែងកើតហេតុមានស្រុកកំណើតនៅភូមិស្នាយល្អឃុំទឹកជោស្រុកព្រះនេត្រព្រៈខេត្តបន្ទាយមានជ័យ។

 

ប្រភពថាៈមុនកើតហេតុជនរងគ្រោះបានទាញដែកពីក្រោមឡើងលើបំរ៉ុងរៀបចំចងដែកចាក់ប្លហសេ ខ្វះការប្រុងប្រយត្ន័ប៉ៈចំខ្សែភ្លើស្រាត់របស់ក្រុមហ៊ុនអានកូដែលមានកំពស់ប្រាំពីម៉ែត្រ ក៏បណ្ដាលឲ្យឆក់រងរបូសធ្ងន់តែម្ដង។ ក្រោយកើតហេតុគេឃើញរថយន្តរបស់ក្រុមការងារមូលដ្ឋានអាវុធហត្ថក្រុងដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកដីថ្មី តែដោយសារសភាពជម្ងឺធ្ងន់ធ្ងរក៏ដឹកបញ្ជូនបន្តទៅមន្ទីពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបុរី។

នីមវណ្ណា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print