នគរបាល​ខេត្ត​កំពង់ចាម​ ឃាត់​ខ្លួន​ជនជាតិវៀតណាម៥នាក់ ស្នាក់នៅខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន

ចែករំលែក៖

ខេត្ត​កំពង់ចាម ៖​ ជន​ជាតិ​វៀតណាម​៥នាក់​ ត្រូវ​បានក្រុមប្រតិ​បត្តិការ​ការិយាល័យស៊ីបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការនគរ​បាលស្រុកជើងព្រៃបានឃាត់ខ្លួន​ កាលពីវេលា​ម៉ោង៨និង២០​នាទី​ ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ​២០១៩ម្សិលមិញនេះ​ ដោយសារ​ជនជាតិ​វៀតណាម​ទាំងនោះស្នាក់​ នៅ​ខុសច្បាប់ និងគ្មានលិខិតឆ្លងដែន​ ។

មន្ត្រី​នគរបាល​បាន​អោយ​ដឹង​ថា​ បន្ទាប់​ពី​កម្លាំងការិយាល័យស៊ីបអង្កេត និងអនុវត្តនីតិវិធី ធ្វេីកិច្ច​សហការជាមួយកម្លាំងអធិការនគរបាលស្រុកជើងព្រៃ បានចុះត្រួតពិនិត្យធ្វេីរដ្ឋបាលចំហរ​ ស្រាវជ្រាវរកឃើញ និងបានឃាត់ខ្លួនជនជាតិវៀត​ណាម៥នាក់ (ភេទប្រុស)។

នគរបាល​បន្តថា​ ពួកគេ​ត្រូវ​ឃាត់​ខ្លួន​ពីបទស្នាក់​ នៅខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន ស្ថិតនៅចំណុចផ្សាចាស់ ភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា​ ជនជាតិ​វៀតណាម​ទាំង​៥នាក់​ ត្រូវ​បាន​បញ្ជូនខ្លួនទៅកាន់នាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី ដើម្បីអនុវត្តនីតិវិធីបន្ត​៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print