ធ្លាប់តែស្តាប់ប្រសាសន៍សម្តេចនៅតាមវេទិកានានា លង់ស្តាប់សំឡេងតាំងពីចាប់ផ្តើមរហូត ដល់ចប់កម្មវិធី ចុះបើបានស្តាប់សំឡេងសម្តេចច្រៀងមិនដឹងពីរោះយ៉ាងណាទេ

ចែករំលែក៖

ភ្នំពេញ ៖ ស្ថិតក្នុងពេលវេលាចុងសប្តាហ៍នេះហាក់ដូចប្លែកជាងសប្តាហ៍មុនៗ ព្រោះបានឃើញសារសម្តេចបង្ហោះនៅមុននេះថា «គិតរៀនច្រៀង ដែលពេទ្យមិនហាម តែសំឡេងយើងមិនពីរោះ »។

សម្តេចសរសេរបង្ហោះនៅលើហ្វេសប៊ុកបញ្ជាក់ថា តើទៅណាទៀតខ្ញុំ? ពេលមុនបន្ទាប់ពីធ្វើការ រួចហើយមានកម្មវិធីហាត់ ប្រាណតាមរបៀបជាច្រើនដូចជារត់លើម៉ាសុីនជិះកង់ ដើរតាមធម្មជាតិ លើស១មុឺនជំហាន។ថ្ងៃសៅរិ៍ អាទិត្យមានកម្មវិធីវាយកូនគោលគួរឱ្យសប្បាយខ្លាំងណាស់។ ពេលនេះអ្វីៗត្រូវបញ្ចប់មួយរយ: តាមបញ្ជារបស់គ្រូពេទ្យ។គិតរៀនច្រៀងដែលពេទ្យមិនហាមតែសំឡេងយើងមិនពីរោះសល់ ម្យ៉ាងគត់គឺថតរូបបង្ហោះFacebook ។

សារមួយឃ្លាទៀតបែបកំប្លែងបានចាប់អារម្មណ៍ ថា រឿងគួរឱ្យព្រួយគឺដូចចាស់ៗនិយាយថា(ឈឺជើងធាត់ឈឺមាត់ស្គម)ពិត មែនតែខ្ញុំឈឺស្មាតែក៏ដូចឈឺជើងដែរ ៥ថ្ងៃឡើង៣គីឡូដូចនេះការខិតខំហាត់ប្រាណ ២ឆ្នាំកន្លងមកដើម្បីបន្ថយទម្ងន់ពិតជាឥតប្រយោជន៏និងត្រូវត្រៀមបន្ធូរចង្កេះ ខោហើយខ្ញុំ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print