ម៉ូតូ២គ្រឿងបុកគ្នា ខ្ទាតចូលរថយន្តមកពីក្រោយបុកស្លាប់របួស២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែង និងក្មេងស្រីម្នាក់ទៀតបានរងរបួសស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ រវាងម៉ូតូ២គ្រឿងបើកប៉ះគ្នាបណ្ដាលអោយដួលខ្ទាតលើផ្លូវចៃដន្យក៏មានរថយន្តមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏កិនចំក្បាលបង្កការភ្ញាក់ផ្អើលតែម្ដង ។
ហេតុការណ៏នេះកើតឡើងកាលពីថ្ងៃសុក្រ១១កើត ខែអាសាឍឆ្នាំកុរ ឯកស័ក‌ ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១២ ខែកក្កដា២០១៩វេលាម៉ោង៥:១០នាទីល្ងាចនៅលើផ្លូវលេខ៣១៦A ស្ថិតក្នុងភូមិបុស្សក្រសាំង សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះសំ ស៊នអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង​ខណះ​ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ:ស្វាយរៀង១D៨០៥៦ខូចខាតយ៉ាងដំណំ។
ចំណែកក្មេងស្រីដែលរងរបួសមានឈ្មោះហាយ យានរស្មី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិចំការលាវ ឃុំព្រៃគគី ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
ប្រភពបន្តថាចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុបើករថយន្តគេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ ។
បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១D៨០៥៦ក្នុងទិសដៅពីកើតទៅលិចលើផ្លូវលេខ៣១៦Aខណះនោះក៏បានបុកប៉ះនិងម៉ូតូមួយ​គ្រឿងម៉ាកហុងដា(ស៊ីទី)ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយក្មេងស្រីសិស្សសាលាធ្វើដំណើរពីលិច​ទៅកើតបញ្រាស់គ្នាពេញទំហឹងបណ្ដាលអោយបុរសអ្នកបើកម៉ូតូម៉ាកហុងដា១២៥ខ្ទាតមកលើទ្រូងផ្លូវហើយចៃដន្យក៍មានរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាកបើកបរពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់ក៏បានបើកកិនចំក្បាលបណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុតែម្ដង។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងយកក្មេងស្រីដែលរងរបួសមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត។  ចំណែក មធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រៃអង្គុញ ដើម្បីចាត់ការបន្តតាមច្បាប់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print