សមត្ថកិច្ច​២ខណ្ឌដេញចាប់ឃាត់នារីម្នាក់បេីករថយន្តទំនេីបបង្កគ្រោះថ្នាក់ចរា​ចរាចរណ៍​

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តស៊េរីទំនើបទៅបុកម៉ូតូកង់បីឥណ្ឌានៅក្រោមស្ពានអាកាសផ្សារដីហុយណ្តាលម្ចាស់កង់បីរងរបួសស្រាលរួចបើករត់រហូតមកដល់ស្តុបក្តាន់ពីរខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចពីរខណ្ឌហការណ៍គ្នាដេញចាប់បានមកវិញ។

ហេតុកាណ៍នេះកើតឡើងកាលពីម៉ោង២និង៣០រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែវនិងផ្លូវណតប្រីត ចំណុចក្រោមស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌សមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុបើកផ្លូវ ក្រោមស្ពានឆ្លងទៅផ្លូវណតប្រីតខណះក៏មានរថយន្តម៉ាករ៉េងរូវើពណ៌សពាក់ស្លាកលេខភ្នំពេញ2Y-5161បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សីផ្លូវខាងក្រោយមទិសដៅពីលិចទៅកើតយ៉ាងលឿនភ្លាមៗនោះម្ចាស់ម៉ូតូកង់បីឃើញទាន់បានលោតចេញមកទប់ដៃចង្កូតម៉ូតូកង់បីការពារកំក្រឡាប់តែត្រូវរថយន្ត បុកចំពាក់កណ្តាលម៉ូតូកង់បីពេញទំហឹងបណ្តាលវិលពីទៅបីជុំសំណាងល្អម្ចាស់ម៉ូតូកង់បីរងរបួសស្រាល។

ចំណែករថយន្ត បង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចចរាចរណ៍ប្រចាំការនៅចំណុចគោលដៅស្ពានអាកាសបានបោះដៃតាមវិទ្យុទាក់ឲ្យកម្លាំងសមត្ថកិច្ចខណ្ឌទួលគឲ្យជួយស្ទាក់ចាប់រថយន្តបង្កនោះផងភ្លាមៗនោះកម្លាំងសមត្ថកិច្ចខណ្ឌទួលបានចេញអន្តរាគមន៌ភ្លាមនិងសហការណ៍ជាកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាទើបឃាត់រថយន្ត បង្កបាននៅចំណុចស្តុបក្តាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករាឃាត់បានទាំងអ្នកបើកបរនិងរថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ៧មករាបានប្រគល់អ្នកបើកបររថយន្តបង្ក ទៅឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែករថយន្តនិងម៉ូតូកង់បីជំនាញយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print