គ្រោះថ្នាក់មិនលស់ពេលសោះផ្លូវជាតិលេខ៤ ស្លាប់និងរបូសធ្ងន់ពីរនាក់ រថយន្តកុងតឺន័របុកប៉ះម៉ូតូ២គ្រឿង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកកុងតឺនរ័បុកប៉ះជាមួយម៉ូតូ២គ្រឿងនៅផ្លូវជាតិ​លេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៩~២១០ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខាងលិចផ្លូវបំបែកចូលទៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុវេលាម៉ោងជាង៣កន្លះរសៀលថ្ងៃ១៤ កក្កដា ឆ្នាំ២០១៩ ដែលតាមសេចក្តីរាយការណ៍បានអោយដឹងថា មានបុរសម្នាក់ភាគីខាងម៉ូតូមួយគ្រឿងបានស្លាប់នៅនឹងកន្លែងនិងបុរសម្នាក់ភាគីខាងម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូ ០១គ្រឿង ម៉ាក EXCITER ពណ៌ខ្មៅ គ្មានស្លាកលេខ មានទិសដៅខេត្តព្រះសីហនុ.ភ្នំពេញ បើករដោយឈ្មោះ សែន ប៊ុនថន ភេទប្រុស អាយុ មានទីលំនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកដល់ចំណុចខាង​លើម៉ូតូបានវ៉ាជែង ហើយទាក់ដៃចង្កូតជាមួយម៉ូតូ ០១គ្រឿងទៀត ម៉ាក HONDA-DREAM  ពណ៌ខ្មៅ ពាក់ស្លាក លេខកំពត 1L-5678 មានទិសដៅស្របគ្នា បើកបរដោយឈ្មោះ សែម សាមេន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិស្រូវក្រោម ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បណ្តាលអោយអ្នកបើកបរម៉ូតូ HONDA-DREAM ដួលធ្លាក់លើផ្លូវ ស្របពេលនោះក៍មានរថយន្ត កុងតឺនរ័០១គ្រឿងម៉ាក STERLING ពណ៌ត្រួយចេក ពាក់ស្លាក លេខភ្នំពេញ 3C-3294  មានទិសដៅស្របគ្នាមកពីក្រោយ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ) បានបុកកិនពីលើអ្នកបើកបរម៉ូតូ HONDA-DREAM  រួចជ្រុលល្បឿនទៅកិនពីលើម៉ូតូ EXCITER បន្តទៀត ។
   គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ និងរងរបួសមនុស្សចំនួន ០១នាក់ ៖
១. ឈ្មោះ សែម សាមេន អ្នកបើកបរម៉ូតូ HONDA-DREAM ស្លាប់នៅនឹងកន្លែងកើតហេតុ។
២. ឈ្មោះ សែន ប៊ុនថន អ្នកបើកបរម៉ូតូ EXCITER របួសធ្ងន់ ។
    បច្ចុប្បន្ន សាកសពត្រូវបាន សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯអ្នករបួស បានបញ្ជូនមកព្យា​បាលនៅគ្លីនិចឯកជន ៨៨៨ ក្នុងក្រុងព្រះសីហនុ  រីឯវត្ថុតាងរថយន្ត និងម៉ូតូទាំងពីរ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត STERLING បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print