ម្ដាយបង្ខាំងកូនស្រីដាក់ច្រវ៉ាក់​ ដើម្បីបំបែកពីគូរដណ្ដឹង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបញ្ជាតុលាការ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកត្រពាំប្រាសាទ បានឃាត់ខ្លួនជនឈ្មោះហៀង ម៉ុម ភេទស្រី អាយុ៤៦ឆ្នាំ កាលពីវេលាម៉ោង៤ និង៤៥នាទី រសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩  ។ ស្រ្តីរូបនេះ រស់នៅភូមិតាសំ  ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានអោយដឹងថា ការឃាត់ខ្លួនស្រ្ដីខាងលើធ្វើឡើងតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ពាក់ព័ន្ធក្នុងករណីបង្ខាំងមនុស្សដោយខុសច្បាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៥.០០នាទី ប្រព្រឹត្តទៅលេីកូនស្រីបង្កេីតឈ្មោះ ស៊ុំ ស្រីនិច  ភេទ ស្រី អាយុ ១៩ឆ្នាំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីបានធ្វេីការសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់កូនស្រីឈ្មោះ ស៊ុំ ស្រីនិច ដាក់ច្រវ៉ាក់ពិតប្រាកដមែន តែពុំបានវាយដំទៅលើកូននោះឡេីយ ។

ដោយមូលហេតុមិនចង់ឲ្យកូនស្រីទៅរួមរស់នៅជាមួយគូដណ្តឹងមុនថ្ងៃរៀបការ ។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

...

ប៉ែន​ នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print