នគរបាលប៉ុស្ដិ៍ជាំ​ ជួយសង្គ្រោះលោកតាជរា ខ្យល់គដួលសន្លប់បានទាន់ពេល

ចែករំលែក៖

 ខេត្តឧត្ដរមានជ័យ ៖ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនជាំ និងកម្លាំងប៉ុស្តិ៍នគរបាលឃុំត្រពាំងប្រីយ៍​កាល ពីថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ ម្សិលមិញនេះ បានអន្តរាគមន៍ជួយសង្គ្រោះ​លោក​តាឈ្មោះ​ អ៊ុន​ ភេទប្រុស​ អាយុប្រហែ៦០ឆ្នាំ​ រស់នៅ​ភូមិ​ជាំ​ ឃុំ​ត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ ខេត្តឧត្តមានជ័យ ។

មន្ត្រីប៉ុស្តិ៍ជាំអោយដឹងថា លោកតាបានដួលសន្លប់​ សង្ស័យកើតរោគខ្យល់​គ​ នៅចំណុចខាងមុខកាសុីណូ​ ក្នុងភូមិជាំឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ លោកតាបានបញ្ជូនបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង​ ។

បច្ចុប្បន្នអាការៈលោកតាបានធូរស្រាលហើយដែរ និងបានទទួលថវិកាពីមន្ត្រីនគរបាលប៉ុស្តិ៍ជាំចំនួន​១០​ម៉ឺន​រៀល ដើម្បីទុកសម្រាប់ចាយវាយ បើទោះអាចប្រើប្រាស់នៅក្នុងរយៈពេលខ្លីក្តី ៕ ដោយ ៖ ប៉ែននួន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print