អាមេរិកនិងកូរ៉េខាងត្បូង មានគម្រោងធ្វើសមយុទ្ធយោធាជាថ្មីឡើងវិញ ក្រោយផ្អាក់រយៈពេល១ឆ្នាំកន្លងមកគឺចាប់តាំងពីជំនួបពិភាក្សាលើកទីមួយ រវាងលោកត្រាំ និងគីមជុងអ៊ុន នៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨នៅសឹង្ហបុរី ។ ប៉ុន្តែក្នុងពេលដែលដំណើរការពិភាក្សាបញ្ចប់កម្មវិធីបរមាណូកំពុងតែល្អប្រសើរ អាមេរិក និងកូរ៉េខាងត្បូងឡើងគម្រោង ធ្វើសមយុទ្ធ នៅខែក្រោយនេះ ។សមយុទ្ធនោះនឹងប៉ះពាល់ដល់ ដល់កិច្ចសន្ទនានុយក្លេអ៊ែរ កម្រិតការងារ ដែលបានស្នើរឡើង រវាងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។
វាគឺជាសេចក្តីថ្លែងការណ៍ដំបូងគេបង្អស់ ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ទៅលើបញ្ហា ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំឥតគ្រោងទុកមួយ ក្នុងតំបន់គ្មានយោធា ដើម្បីបន្តការចរចាឡើងវិញ នូវការដកអាវុធនុយក្លេអ៊ែរ ដែលបានពន្យារពេល។
នៅខែសីហាខាងមុខនេះ, អាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធារួមគ្នា។ សមយុទ្ធ ដែលធ្វើឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ខឹងសម្បារនេះ ត្រូវបានបន្ថយ ដើម្បីសម្រួលដល់កិច្ចសន្ទនា ជាមួយនឹងកូរ៉េខាងជើង បន្ទាប់ពីមានជំនួបកំពូលលើកដំបូង ជាប្រវត្តិសាស្ត្រ របស់លោក ត្រាំ ជាមួយនឹងលោក គីម កាលពីខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។ កូរ៉េខាងជើង បានប្រកាសថ្កោលទោស ចំពោះការធ្វើសមយុទ្ធយោធា រវាងអាមេរិក និងកូរ៉េខាងត្បូង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕
![](http://nkdnews.com/wp-content/uploads/2019/07/180617-south-korea-us-military-exercise-se-1023a_41b8f770daa06f36f406d66b0ebbedb2.jpg)
The US military has indefinitely postponed major joint exercises with South Korea, an official told AFP on June 14, 2018, acting on President Donald Trump’s pledge to halt the “provocative” military drills following his summit with North Korea’s Kim Jong Un. / AFP PHOTO / JUNG Yeon-JeJUNG YEON-JE/AFP/Getty Images