ខេត្តស្វាយយរៀង ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៩ លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជា តិចុះជួយស្រុករំដួល និងលោកស្រីបានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃដែលគង់ចាំ ព្រះវស្សាចំនួន ៥វត្ត ស្ថិតក្នុងវត្តទួលតាកែវក្នុងឃុំ ពងទឹកស្រុករំដួលខេត្តស្វាយរៀង ។
ក្នុងឪកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ចាន់ កុលបុត្រ ប្រធានក្រុមការងារចុះជួយឃុំពង ទឹ ក និងលោក សោម រតនា អនុប្រធានក្រុមការ និងក្រុមការងារចុះជួយឃុំពងទឹក នឹងពុទ្ធបរិស័តយ៉ាងច្រើនកុះករ។
ចំពោះទៀនព្រះវស្សា និងទេយ្យវត្ថុ ដែលប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន ៥វត្ត នៅឃុំពងទឹក៤ វត្ត និងឃុំកំពង់ចកមួយវត្ត ហើយក្នុងវត្តទទួលបានគ្រឿងឧបភោគ បរិភោគ ទៀនវស្សាមួយគូរ ប្រគេនបច្ច័យចំនួន៩០ម៉ឺនរៀល និងព្រះសង្ឃមួយអង្គប្រគេនបច្ច័យ ៥ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ថា បុណ្យចូលព្រះវស្សា គឺចាប់ផ្តើម ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ កើត ខែអស្សុជ មានរយៈពេល ៣ខែ ដែលពុទ្ធបរិស័ទ្ធ បងប្អូនខ្មែរយើងគោរពប្រតិបត្តិ ជារៀងរហូតមក។
បន្ទាប់ពីមក លោកនាយឧត្តមសេនីយ៍ ជៀង អំ បន្តដឹកនាំក្រុមការងារអញ្ជើញប្ រកាសក្រុមការងារបក្សចុះជួយស្រុ ករំដួល និងឃុំពងទឹក ។
ក្នុងឪកាសនោះលោក ជៀង អំ បានថ្លែងអំណរគុណដល់ក្រុមការងារ ដែលកន្លងមកបានចុះមកជួយប្រជា ពលរដ្ឋ ជួបការខ្វះខាតនៅមូលដ្ឋានឃុំពងទឹ កដូចជា៖ ករណីគ្រោះធម្មជាតិ រលំផ្ទះ ដោយខ្យល់កន្ត្រាក់ព្រម ទាំងពលរដ្ឋមរណភាព ក៏ក្រុមការងារបានទៅចូលបុណ្យ និងយកចិត្តទុកដាក់ជួយពលរដ្ឋបា នទាន់ពេលវេលា ហើយបានរួមសុខរួមទុកជាមួលពលរដ្ឋ រាល់ការលំបាករបស់ពលរដ្ឋ មានវត្តមានក្រុមការងារគណបក្សជួ យជានិច្ច។
នាយឧត្តមសេនីយ៍ ជៀង អំ បានថ្លែងទៀតថា ក្រុមការងារទាំងអស់ដែលចុះមូលដ្ ឋានសំខាន់ ត្រូវផ្សព្វផ្សាយអំពីកម្មវិនយោ បាយ និងសមិទ្ធផលរបស់រាជរដ្ឋាភិបា លដល់ពលរដ្ឋ និងអប់រំនយោបាយសតិអារម្មណ៍ សុំការគាំទ្រពីពលរដ្ឋធ្វើយ៉ាងណា ឲ្យពលរដ្ឋមានជំនឿជាក់ ជាក់មកលើគណបក្សនិងរាជរដ្ឋាភិបា លកម្ពុជា។
មួយវិញទៀត ត្រូវផ្សព្វផ្សាយអំពីយុទ្ធសាស្ ត្រចតុកោណដំណាក់កាល ទី៤ របស់រាជរដ្ឋាភិបាលឲ្យពលរដ្ឋ បានយល់ជ្រួតជ្រាបន្ត ជួយកសាងបក្ស និងពង្រឹងគណបក្សឲ្យរឹងមាំ ទាំងបរិមាណ និងគុណភាពរក្សាចាស់បង្កើតថ្មី ខិតខំពង្រឹងបក្សនៅមូលដ្ឋាសឲ្យបា នល្អប្រសើរបន្ថែមទៀត។ លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានរចនាសម្ ព័ន្ធចាត់តាំងបក្សមានភាពច្បាស់ លាស់ និងគោលនយោបាយត្រឹមត្រូវទើបធ្វើ ឲ្យពលរដ្ឋមានជំនឿលើគណបក្ស។
នៅក្នុងឱកាសនោះលោក ជៀង អំ ក៏បានចែកជូនឯកសណ្ឋានប្រជាការពារ ដល់ក្រុមប្រជាការពារតាមបណ្តាភូ មិនានា នៅឃុំពងទឹក និងពិសាអាហារសាមគ្គីមួយពេលយ៉ា ងភាពស្និតស្នាលបំផុត ៕