មន្ទីរសាធារណការរាជធានីសម្រេចបិទទ្រូងផ្លូវមហាវិថីសហព័ន្ធរុស្សុី ខាងលិចសួនកុមារពោធិ៍ចិនតុង

ចែករំលែក៖

ភ្នំពេញ​៖​ មន្ទីរសាធារណការរាជធានីសម្រេចបិទទ្រូងផ្លូវមហាវិថីសហព័ន្ធរុស្សុី ខាងលិចសួនកុមារពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ ដើម្បីសម្រួលលំហូរចរាចរណ៍មហាវិថីសហព័ន្ធរុស្សុីឱ្យបានល្អប្រសើរ ។

យេីងសង្កេតឃេីញថា​ កន្លងមកត្រង់ចំណុចមុខសួនកុមារហូតទៅដល់ស្តុប២០០៤​ ស្ថិតក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ ស្ទេីតែរៀងរាល់ថ្ងៃតែងតែមានកាកកស្ទះចរាចរណ៍ជាញឹកញាប់ក្នុងនោះផងដែរយេីងសង្កេតឃេីញមានកម្លាំងចរាចរណ៍ខណ្ឌពោធិ៍សែនជ័យចុះមកស្រួលគ្រប់ពេល។

បេីតាមការបង្ហេីបពីកម្លាំងចរាចរណ៍បានឲ្យដឹងថា​ ការកកស្ទះនេះគឺនៅវេលាម៉ោង១១ព្រឹក​ និងវេលាល្ងាច​ ខណះដែលបងប្អូនប្រជាពលរដ្ឋបានចាកចេញពីកន្លែងធ្វេីការរៀងខ្លួនហេីយធ្វេីដំណេីរទៅផ្ទះ។

ដោយសារតែចរាចរណ៍មានការកកស្ទះស្ទេីតែរៀងរាល់ថ្ងៃទេីបមន្ទីរសាធារណះការបានសម្រេចបិទទ្រូងផ្លូវមិនអោយឆ្លងកាត់ទៀតដេីម្បីសម្រួលលំហរចរាចរណ៍អោយបានប្រសេីរ៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print