នារីម្នាក់លើកទូរស័ព្ទនិយាយសារសងជាមួយគូស្នេហ៍ ស្របពេលចោរជិះក្បែរនោះឆក់យកទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ជិះម៉ូតូបណ្តើរ លើកទូរស័ព្ទនិយាយឆ្លងឆ្លើយជាមួយគូសង្សាបណ្តើរ​ ធ្វើឲ្យជនឆ្លៀត ឱកាសមានគ្នា២នាក់ ធ្វើសកម្មភាពឆក់យកទូរស័ព្ទបានសម្រេច  នារីរងគ្រោះបានត្រឹមស្រែកឲ្យគេជួយឡើងផ្អើលអ្នកធ្វើដំណើរតាមផ្លូវ រហូតដល់សមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង១៥នាទីយប់ថ្ងៃទី១៧ខែកក្តដាឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចមុខស្ថានីយ៍ទូរទស្សន៍CTNស្ថិតនៅក្នុងសង្កាត់គីឡូលេខ៦ខណ្ឌឬស្សីកែវ។

ប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា ឃើញនារីវ័យក្មេងម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាអាយខុនពណ៌ខៀវលាយសបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងខណៈដល់ចំណុចកើតហេតុជនរងគ្រោះទើបតែចេញមកពីផ្ទះនៅម្ដុំគីឡូលេខ៧ក្នុងបំណងទៅជួបសង្សារនៅនៅមុខស្ថានីយទូរទស្សន៍CTNលុះពេលដែលជិតដល់ផ្ទះសង្សារហើយក៏លេចមុខជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១០មិនចាំស្លាកលេខបានជិះមកក្បែរជនរងគ្រោះរួចធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកedgeplusបានសម្រេចហើយបើករត់គេចខ្លួនបាត់ស្រមោលបណ្ដាលឲ្យនារីរងគ្រោះដួលម៉ូតូរលាត់ដៃរលាត់ជើងហើយភ្លាមនោះដែរក៏សមត្ថកិច្ចខណ្ឌឫស្សីកែវបានធ្វើការអន្តរា​គមន៍ជួយដេញចាប់ជនសង្ស័យប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ស្រម៉ោល។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលគីឡូម៉ែត្រលេខ៦ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ ៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print