នគរបាលប៉ុស្តិ៍កាកាប២ ឃាត់ចោរបាន២នាក់ បន្ទាប់ពីក្រុមចោរចូលលួចម៉ូតូដល់ក្នុងប៉ុស្តិ៍

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ នគរបាលបានឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វេីសកម្មភាព​លួចម៉ូតូរបស់នគរបាលដល់ក្នុងប៉ុស្តិ៍ កាលវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតថ្ងៃទី១៨ កក្តដា ២០១៩ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ៖ ទី១-ឈ្មោះ ផាន់ វិរះ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតនិងស្នាក់នៅ មិនពិតប្រាកដ (ឃាត់ខ្លួនថ្ងៃទី១៨ កក្តដា ២០១៩) ,ទី២-ឈ្មោះ ហូ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិត (គេចខ្លួនបាត់) ,៣-ឈ្មោះ លៀង ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិត (គេចខ្លួនបាត់) ,៤-ឈ្មោះ ម៊ី ភេទប្រុស អាយុប្រហែល១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិត (គេចខ្លួនបាត់) ,៥-ឈ្មោះ ពី  ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅមិនពិត (គេចខ្លួនបាត់) ។
ជនរងគ្រោះជានគរបាលឈ្មោះ អឿន សារ៉ុម ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍កាកាបទី២ មានទីលំនៅ ភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ចំណែកម៉ូតូដែលជនសង្ស័យលួច ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ពណ៍ខ្មៅ ស៊េរី២០១៣ មានលេខតួនិងលេខម៉ាស៊ីន 8805691 ពាក់ស្លាកលេខកំពត 1D -0450 ។
សមត្ថកិច្ចបានឲដឹងថាជនសង្ស័យមានគ្នា ចំនួន៥នាក់ ជិះម៉ូតូម៉ូតូ២គ្រឿង មួយ ម៉ូតូម៉ាកស៊ុយស៊ិគីឡេត ពណ៍ស មិនចាំស្លាកលេខ និង ម៉ូតូម៉ាកហុងដាអាយខុន ពណ៍លឿងលាយស មិនចាំស្លាកលេខ មិនស្គាល់ស៊េរី (ជនសង្ស័យ៤នាក់ជិះគេចខ្លួនបាត់អស់)។
សមត្ថកិច្ចបន្តថា​ មុនពេលកេីតហេតុកម្លាំងបានចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋានហេីយបានចូលមកប៉ុស្តិ៍វិញបន្ទាប់មកចូលបន្ទប់ទឹកដោយទុកម៉ូតូមុខប៉ុស្តិ៍ស្រាប់តែជនសង្ស័យមកធ្វេីសកម្មភាពលួចយកទៅបាត់ពេលចេញមកវិញទេីបដឹងថាបាត់ម៉ូតូហេីយបានជិះស្វែងរករហូតជួបទេីបឃាត់ខ្លួនម្នាក់និងម៉ូតូមកវិញចំណែកបក្ខពួករត់គេចខ្លួនបាត់អស់។
បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print