រថយន្តតាក់សុីម៉ែត្រ បើកបុកម៉ូតូចំពីចំហៀង បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតាក់សុីម៉ែត្របើកលឿនមិនប្រយ័ន្នជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលជិះឆ្លងផ្លូវត្រូវពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត និងយុវជនម្នាក់រងរបួសស្រាល ។

image3 (6)

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅគាល់ស្ពានហង់(កោះពេជ្រ) ស្ថិតក្នុងសង្កាត់ទន្លេបាកសាក់ ខណ្ឌចំការមន ។

បើតាមសាក្សីដែលឃើញហេតុការនេះបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តតាក់សុីម៉ែត្រ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2Z-0967 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានបើកបរទិសដៅពីលិចទៅកើត បម្រុងឡើងស្ពានហង់ក្នុងល្បឿនលឿន ខណះមកដល់គល់ស្ពានហង់មិនបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BS-4386 ដែលជិះដោយយុវជនម្នាក់ក្នុងទិសដៅពីត្បួងទៅជើងតាមបណ្ដោយផ្លូវបេតុងបញ្ច្រាសទិសគ្នា ក៏បុកចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យម្ចាស់រម៉ូតូរងរបួសស្រាល រីឯរថយន្តនិងម៉ូូតូរងការខូចខាត ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាយ៉ាងយូរ មួយស្ទុះក្រោយមកក៏ភាគីខាងរថយន្តបង្កត្រូវបានមិត្តភក្តិមកដឹកយកទៅបាត់តែម្ដង។ បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះដល់កន្លែងកើតហេតុនិងធ្វើការវាស់វែង ដោយយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំដោះស្រាយគ្នាតាមក្រោយ ៕

image4 (5)

image1 (7)

image2 (7)

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print