ជនជាតិចិនវាយតប់គ្នា បណ្តាលឲ្យរបួសធ្ងន់ពីរនាក់ក្បែរអតីត ក្លឹបកម្សាន្ត លុចសារី

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនមួយក្រុមបានព្រួត​គ្នាវាយទៅជនជាតិចិនដូចគ្នាពីរនាក់ទៀត ដោយដំបងដែករលាស់និងដំបងឆក់បណ្តាល​ឲ្យ​បែកក្បាលរបួសធ្ងន់ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុចមុខអគារ ឌឺសខាវើរី ហូ ថេល ឯ-ក តាមបណ្តោយផ្លូវ២១៤ក្បែរ អតីត ក្លឹបកម្សាន្ត លុចសារី ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ប្រភពពត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការបានឲ្យដឹងថា មុនកើតហេតុគេឃើញជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់រួមនិងជនរងគ្រោះផងដែរបាននាំគ្នាដើរចេញពី​អាគារនៅចំណុចកើតហេតុមិនដឹងជារឿងនោះទេ ស្រាប់តែជាតិចិនមួយក្រុម ក្នុងចំណោមជនរងគ្រោះបាន នាំគ្នាព្រួត វាយជនរងគ្រោះពីនាក់​និងដំបងដែក​រលាស់និងដំបងឆក់ទៅលើជនរងគ្រោះបណ្តាលម្នាក់រងរបួសបែកក្បាលសន្លប់ស្តូកស្តឹង​ ចំណែកម្នាក់ទៀតត្រូវបានជនជាតិចិនមួយក្រុមនោះអូសយកទៅខាង​ក្នុងបាត់។

បន្ទាប់ពីកើតហេតុគេឃើញរថយន្តសង្គ្រោះបន្ទាន់ក្លីនីក ហុងហាក់ ដឹកជនរងគ្រោះម្នាក់យកទៅ​សង្គ្រោះភ្លាម៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print