ខេត្តពោធិ៍សាត់ ៖ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលជលផល សហការចុះបង្រ្កាប់បទល្មើសនេសាទ ដោយដុតបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ស្ដីពីជលផល ប្រឹះ១០០ ។
ប្រតិបត្តិការខាងលើធ្វើឡើង កាលពីថ្ងៃសៅរ៍ ៤រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់បានឲ្យដឹងថា ខណៈរដូវនេះជារដូវបិតនេសាទទឹកទន្លេក៍ទើបហក់ឡើងតិចៗ លោកត្រូវដាក់បទបញ្ជាដាច់ខាតក្នុងការទប់ស្កាត់ឲ្យខាងតែបាន ដើម្បីរក្សាបាននូវធនធានជលផល ។
លោក បន្តទៀតថា តាមសេចក្តីរាយការណ៍ជាបឋមពីក្រុមការងារ លទ្ធផល៖ កម្លាំងធ្វើបង្រ្កាបបាននូវឧបករណ៍ខុសច្បាប់ស្ដីពីជលផល ប្រភេទទំនើបថ្មី(ប្រឹះ១០០)ចំនួន ៥២គ្រឿង ហើយវត្ថុតាងជាលទ្ធផលបានដុតបំផ្លាញចោលនូវកន្លែង ។
លោក បញ្ជាក់បន្ថែមទៀតដែរថា ករណីបង្រ្កាបបទល្មើសនេសាទក្នុងពេលរដូវបិតទេសាទនេះ មិនទាន់ចប់ទេ! គឺក្រុមការងារនូវតែបន្តធ្វើសកម្មភាពឲ្យដូចភ្លៀងរលឹម ៕ បុឹម ពិន