អ្នកកាសែត២នាក់និងពលរដ្ឋ៥នាក់ ត្រូវតុលាការសម្រេចចោទប្រកាន់ករណីប្រើហិង្សានិងញុះញង់ លើដីឧកញ៉ា ខូវ សម្បត្តិ

ចែករំលែក៖

​ព្រះសីហនុ៖ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ លោក កៀង សុន្ទរោ នៅវេលាថ្ងៃត្រង់ទី២២ ខែកក្កដា នេះ សម្រេចចោទប្រកាន់អ្នកកាសែត២នាក់និងពលរដ្ឋ៥នាក់ ករណីប្រើហិង្សានិងញុះញង់ លើដីឧកញ៉ា ខូវ សម្បត្តិ ។

លោក លឹម ប៊ុនហេង អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ថ្លែង ថា ជនសង្ស័យឈ្មោះ កែរ រតនា ចាងហ្វាងកាសែត TN និង ឈ្មោះ ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , ញុះញង់អោយប្រព្រឹត្តតាមផ្លូវសារព័ត៌មាននិងសមគំនិតក្នុងអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមមាត្រា៤៩៥ មាត្រា៤៩៧ និង មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២៥៣នៃច្បាប់ភូមិបាល ។

ដោយឡែងប្រជាពលរដ្ឋ៥នាក់មានឈ្មោះ ហង្ស សុភា ហៅ អ៊ីស៊ីន ភេទស្រី អាយុ៤៩ឆ្នាំ , ឈ្មោះ ហង្ស ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ , ឈ្មោះ សែន លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ , ឈ្មោះ ប៉ែន ស៊ីណាត ភេទស្រី អាយុ៥៧ឆ្នាំ និង ឈ្មោះ ហេង យោង ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត , បទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , និង កំហែងយក តាមមាត្រា២៥៣នៃច្បាប់ភូមិបាល , មាត្រា៣៦៣ និង មាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ ។

បច្ចុប្បន្នជនត្រូវចោទទាំង៧នាក់ និង សំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។

ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៩ ខែកក្កដា កន្លងទៅ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសនៅចំណុច ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជាមួយគ្នានេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២២ ខែកក្កដា នេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយផងដែរ ជុំវិញករណីនេះ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print