ទីផ្សាយន្តហោះចម្បំាងទំនើបបំផុតលើពិភពលោក​

ចែករំលែក៖

បច្ចុប្បន្ន យន្តហោះចម្បាំងទំនើបបំផុត របស់អាមេរិក​ F-35 ​ មានសមត្ថភាព ប្រហាក់ប្រហែល និងយន្តហោះចម្បាំង របស់រុស្ស៊ី Su-57​ដែលជាការចង់បានរបស់បណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ។ ប៉ុន្តែយន្តហោះចម្បាំង Su-57របស់រុស្ស៊ីទទួលបានការចាប់អារម្មណ៍ ច្រើនជាងគេដោយសារតែ មានតម្លៃថោក ។ ចំណែកយន្តហោះចម្បាំងរបស់បណ្តាប្រទេសអ៊ឺរ៉ុប មានតម្លៃថ្លៃជាងគេ ។

ចំពោះយន្តហោះចម្បាំងទំនើបរបស់បារាំង មានតម្លៃថ្លៃជាងគេបំផុត ជិត ៣០០លានដុល្លារក្នុងមួយគ្រឿង ។ចំណែករបស់រុស្ស៊ីមានតែជាង​៣០លានដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង ។

យន្តហោះចម្បាំងដ៏ទំនើប ជំនាន់ទី​៤ របស់បារាំង​មានតម្លៃខ្ពស់ជាងយន្តហោះ ចម្បាំងទំនើបបំផុតរបស់អាមេរិក​ F-35 ដល់ទៅ​៣ដង និងមានតម្លៃថ្លៃជាង យន្តហោះ​ចម្បាំង Su-57 ​របស់រុស្ស៊ីដល់ទៅ​៩ដង ។ បើទោះបីមានតម្លៃថ្លៃខ្ពស់ប៉ុណ្ណា ក៏មានអតិថជន​ទិញនោះដែរ ។

សារព័ត៌មាន​ Sina ​របស់ចិនបានផ្សាយថា យន្តហោះចម្បាំងប្រភេទ​ Dassault Rafale ​ដែលបារាំង​ នឹងបញ្ចូនទៅឲ្យអតិថិជន ប្រទេស កាតា នៅពេលខាងមុខ មានតម្លៃថ្លៃជាងគេបំផុត ក្នុងចំណោមយន្តហោះចម្បាំងទំនើបៗបំផុតលើពិភពលោក​។

តាមគម្រោងយន្តហោះ​ Dassault Rafale នឹងផ្តល់ជូនប្រទេស កាតា នៅឆ្នាំ២០២៣​ ដោយមានតម្លៃសរុបរហូតដល់ទៅ​៣៥​គ្រឿង មានទឹកប្រាក់សរុបដល់ទៅ​១០,៧ពាន់លានដុល្លារ រួមទាំងអាវុធ​ គ្រាប់រំសេវជាច្រើនទៀត ។ បើគិតក្នុងមួយគ្រឿងៗ មានតម្លៃ​ជិត ៣០០លានដុល្លារ​។

ចំណែកយន្តហោះចម្បាំងជំនាន់ទី​៥ ​F-35 ​របស់អាមេរិក មានតម្លៃតែ​១០០លានដុល្លារប៉ុណ្ណោះ​ ហើយបើយន្ត​ហោះជំនាន់ទី​៥របស់រុស្ស៊ីដូចគ្នា គឺ​Su-57 មានតម្លៃតែ ជាង​៣៤លានដុល្លារប៉ុណ្ណោះ ។ ទាំងនោះបង្ហាញឲ្យឃើញ​ថា​​យន្តហោះចម្បាំង របស់បារាំងមានតម្លៃថ្លៃខ្ពស់ជាងគេបង្អស់លើពិភពលោក​។

ប៉ុន្តែចំពោះយន្តហោះចម្បាំងដែលមានតម្លៃថ្លៃបំផុតរបស់បារាំង នោះ គឺមិនមែនតែយន្តហោះនោះឡើយ គឺមានទាំងអាវុធ ដែលបំពាក់នៅលើយន្តហោះស្រាប់ មានមីស៊ីលគ្រាប់រំសេវ ជាច្រើន ដែលអាចវាយប្រហារ បាន​ដោយមិនចាំបាច់ទិញមីស៊ីលមកបំពាក់ទៀតឡើយ ៕

...

A handout picture taken on October 17, 2014 by the French Army and released on October 21, 2014 by French Army Communications body ECPAD (Establishment of Communication and Audiovisual Production of Defense) shows a Rafale fighter jet equiped with 4 laser guided bombs GBU-12 flying over Iraq on a reconnaissance mission after taking off from the Al-Dhafra base in the United Arab Emirates. French jets carried out on October 19, 2014 an air strike against two pick pick up trucks in the region of Tikrit, successfully destroying their target using 3 laser-guided bombs GBU-12, as part of the “Chammal” operation. France has increased its equipment with 3 more Rafale up to 9 Rafale fighter jets, after having mobilized one c135 refueling aircraft and an Atlantique 2 maritime patrol airplane, along with a warship deployed to the Persian Gulf to boost the fight against Islamic State in Iraq. AFP PHOTO / ECPAD / EMA /ARMEE DE L’AIR
= RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO / ECPAD / EMA /ARMEE DE L’AIR” – NO MARKETING NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS – TO BE USED WITHIN 30 DAYS FROM 10/21/2014 =

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print