ដេក​លក់​អត់​ដឹង​ផ្ទះ​ឆេះ​ទាល់តែ​អ្នក​ជិតខាង​ដាស់​ទើប​ម្ចាស់​នាំ​គ្នា​រត់​ចេញ​យករួចខ្លួន​

ចែករំលែក៖

​ខេត្ដបន្ទាយមានជ័យ​៖​ ផ្ទះ​ឈើ​មួ​យ​ ខ្នង​បាន​ឆេះ​អស់​ស្ទើរ​ទាំងស្រុង​ខណៈ​ដែល​ ម្ចាស់ផ្ទះ​ដេក​លង់លក់​ក្នុង​ដំណេក​ ហើយ​ ពេល​ដែល​ភ្លើង​កំពុង​ឆាបឆេះ​កុំ​តែ​បាន​ អ្នក​ជិតខាងរ​ត់ទៅ​ដាស់​ម្ល៉េះ​សម​ម្ចាស់​ ផ្ទះ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ។​ ករណី​ ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​និង​ បំផ្លាញ​ទ្រព្យសម្បត្ដិ​ទាំងស្រុង​នេះ​បាន​ កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​៤០​នាទី​ថ្ងៃ​ទី​២២​ ខែធ្នូ​*​ ឆ្នាំ​២០១៥​ នៅ​ភូមិ​រោល​ ជ្រូក​ ឃុំ​ជប់​វា​រី​ ស្រុក​ព្រះនេត្រព្រះ​ ខេត្ដ​ បន្ទាយ​មាន​ជ័យ​។​

IMG-20151223-WA0038

​អាជ្ញាធរ​ស្រុក​បានឱ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​ ដែល​ជួប​គ្រោះ​ភ្លើង​ឆេះ​ផ្ទះ​ឈ្មោះ​ ទូច​ សឿ​ន​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ មុខរបរ​ ធ្វើស្រែ​ រស់នៅ​ភូមិ​កើតហេតុ​ ។​ ប្រភព​ ពី​មន្ដ្រី​អាជ្ញាធរ​ស្រុក​ព្រះនេត្រព្រះ​បានឱ្យ​ដឹង​ទៀត​ថា​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ខាងលើ​ នេះ​ទំហំ​៦​គុណ​នឹង​៨​ម៉ែត្រ​ សង់​ពី​ថ្ម​ ក្រោម​ឈើ​លើ​ ជ​ញ្ចាំ​ង​ក្ដារ​ប្រក់​ស័ង្កសី​ ។​ អគ្គិភ័យ​នេះ​បាន​ឆេះ​ផ្ទះ​ផ្នែក​ខាងលើ​ទាំង​*​ស្រុង​ ហើយ​ទ្រព្យសម្បត្ដិ​ក្នុងផ្ទះ​ត្រូវ​បាន​ បំផ្លាញ​តែ​មិន​មាន​សមាជិក​ក្នុង​គ្រួសារ​ណា​ម្នាក់​គ្រោះថ្នាក់​នោះ​ទេ​ ។​

​តាម​មន្ដ្រី​នគរបាល​បាន​សន្និដ្ឋាន​ថា​ ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ ខ្នង​ខាងលើ​នេះ​បណ្ដាល​មក​ពី​ទុ​ស្សេ​ ចរន្ដអគ្គិសនី​ខណៈ​ដែល​ម្ចាស់ផ្ទះ​កំពុង​ ដេក​លង់លក់​នៅ​ក្នុង​បន្ទប់​ជាន់​ខាង​ ក្រោម​ ។​

​អ្នក​រស់នៅ​ក្នុងភូមិ​កើតហេតុ​បាន​ និយាយ​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​ពេល​ មាន​អគ្គិភ័យ​ឆេះ​ឡើង​នៅ​ផ្នែក​ខាងលើ​ ម្ចាស់ផ្ទះ​ពុំ​បានដឹង​នោះ​ទេ​ ។​ ឃើញ​ដូច្នេះ​ អ្នក​រស់នៅ​ក្នុងភូមិ​បាន​នាំ​គ្នារ​ត់ទៅ​ដាស់​ម្ចាស់ផ្ទះ​ឱ្យ​រត់​ចេញ​មក​ក្រៅ​ ហើយ​បាន​ នាំ​គ្នា​ជួយ​បាច់ទឹក​ពន្លត់​ តែ​មិន​អាច​ជួយ​ បាន​ដោយសារ​អណ្ដាតភ្លើង​ឆេះ​ពេញ​ បន្ទុក​ទៅ​ហើយ​ ។​

​នៅ​ក្នុង​ករណី​ភ្លើង​ឆេះ​ផ្ទះ​ខាងលើ​នេះ​ បើ​តាម​អ្នក​រស់នៅ​ជិតខាង​និង​ម្ចាស់ផ្ទះ​ រង​គ្រោះ​ឱ្យ​ដឹង​ថា​ ទ្រព្យសម្បត្ដិ​ដែល​នៅ​ ក្នុងផ្ទះ​ដូច​ជា​លុយកាក់​ តុ​ ទូ​ កៅអី​ ទូរ​ ទស្សន៍​ ខោអាវ​ ម៉ូតូ​កង់​ ម្ចាស់ផ្ទះ​មិន​ អាច​យក​ទាន់​នោះ​ទេ​ត្រូវ​ភ្លើង​ឆេះ​អស់​ ទាំងស្រុង​ ៕​

IMG-20151223-WA0037

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print