ខេត្តស្វាយរៀង ៖ ព័ត៌មានបឋមរាយការណ៍មកថា នៅមុននេះយ៉ាងហោចណាស់មានកម្មករកម្មការិនី២នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលជាង៤០នាក់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៌ក្រឡាប់ថយន្ត ។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៦ជាងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំពពែតស្រុកស្វាយទាបខេត្តស្វាយរៀង។ កម្មករ-កម្មការិនីភាគច្រើនមានទីលំនៅក្នុងភូមិបាក់ថងឃុំគគីសោមស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ចំពោះអ្នករបួសត្រូវបានដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ។
ប្រភពព័ត៌មានបានអះអាងថា មូលហេតុគេរកឃើញដោយសារអ្នកបើកបររថយន្តទើបរៀនចេះបើកបរតេះតះបាន២ថ្ងៃតែប៉ុណ្ណោះ ៕ ដោយ ៖ យឹម សុថាន
...