ក្រុមហ៊ុនគ្រីសអេនើជី អិលធីឌី (KrisEnergy Ltd.) ដែលជាក្រុមហ៊ុនរុករកប្រេងកាត និងឧស្ម័ន ឯករាជ្យមួយ មានសេចក្តីរីករាយនឹងប្រកាសថា ការធ្វើ 3D ស៊ីស្មីក លើទំហំផ្ទៃដី ១.២០០ គីឡូម៉ែត្រការ៉េ នៅតំបន់សម្បទានប្លុក A កម្ពុជា ដែលក្រុមហ៊ុនបានចាប់ផ្តើមការងារស៊ីស្មីកនេះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ត្រូវបានបញ្ចប់សព្វគ្រប់ស្របតាមពេលវេលាកំណត់ដោយ មិនមានឧបទ្ទវហេតុសុខភាព សុវត្ថិភាព ឬបញ្ហាបរិស្ថានណាមួយកើតឡើងឡើយ។
ក្រុមហ៊ុន គ្រីសអេនើជី អិលធីឌី គឺជាក្រុមហ៊ុនរុករកប្រេងកាត និងឧស្ម័នឯករាជ្យមួយ ដែលផ្តោតសំខាន់លើការរុករក អភិវឌ្ឍ និងផលិតប្រេងកាត និងឧស្ម័នក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ក្រុមហ៊ុនមានភាគហ៊ុន ក្នុងតំបន់ផលិតកម្មប្រេងកាត និង ឧស្ម័នចំនួនបី ដោយក្នុងនោះតំបន់ពីរមានទីតាំងនៅក្នុងឈូងសមុទ្រថៃ និងតំបន់មួយទៀតស្ថិតនៅក្នុងដែនគោកនៃប្រទេសបង់ក្លាដេស។ ក្រុមហ៊ុនក៏មានភាគហ៊ុននៅក្នុងប្លុកចំនួន ១០ ផ្សេងទៀត ដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ វាយតម្លៃ និងរុករកផ្សេងៗគ្នា នៅក្នុងប្រទេសបង់ក្លាដេស កម្ពុជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាម ផងដែរ។ ក្រុមហ៊ុនគ្រីសអេនើជីជាប្រតិបត្តិករក្នុងតំបន់កិច្ចសន្យាចំនួន ៩។
ភាគហ៊ុនរបស់ក្រុមហ៊ុន គ្រីសអេនើជី មានដាក់លក់នៅលើតារាងគោលនៃទីផ្សារពាណិជ្ជកម្មមូលបត្រសិង្ហបុរីផងដែរ ដោយមានលេខកូតសម្គាល់ SK3។ ក្រុមហ៊ុន Shearwater Geoservices Singapore Pte Ltd ត្រូវបានផ្តល់កិច្ចសន្យាលើគម្រោងស៊ីស្មីកនេះតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy (Apsara) Company Limited និងបានប្រើប្រាស់នាវាស៊ីស្មីក SW Vespucci៕ ដោយ វឌ្ឍនា