វិវាទរវាង ជប៉ុន និងកូរ៉េខាងត្បូង កាន់តែរាលដាលខ្លាំងឡើង​

ចែករំលែក៖

វិស័យសេដ្ឋកិច្ច របស់ប្រទេសទាំងពីរ រងផលប៉ះពាល់យ៉ាងខ្លាំង​​ ដោយសារតែការប្រឈមមុខតានតឹងដាក់គ្នា​ រយពេលកន្លងមក​។  ជប៉ុនបាន រឹតបន្តឹងការនាំចូល​​ ទំនិញ មួយចំនួន ពីកូរ៉េខាងត្បូង ក្នុងនោះ វិស័យបច្ចេកវិទ្យា ជាដើម ។

វិវាទចាប់ផ្តើមចេញពីតុលាការកូរ៉េខាងត្បូង ចេញសេចក្តីសម្រេច ឲ្យជប៉ុនសងសំណង​ពលកម្ម ក្នុងសម័យ​អណានិគមន៍ របស់កូរ៉េ ហើយបង្ខំឲ្យពលរដ្ឋធ្វើពលកម្មដោយគ្មានប្រាក់ខែ​។

ក្រុមហ៊ុនអាកាសចរណ៍​​ Korean Air ផ្អាកជើងហោះហើរទៅកាន់ជប៉ុនវិវាទរវាង កូរ៉េខាងត្បូង និងជប៉ុន កាន់តែតានតឹងខ្លាំងឡើងៗ ហើយពលរដ្ឋកូរ៉េខាងត្បូង បាននាំគ្នាឈប់ប្រើប្រាស់ ផលិតផលរបស់ជប៉ុន ក្នុងនោះមានទាំង​រថយន្តផងដែរ ។​ ក្រៅពីនេះអ្នកទេសចរណ៍ជនជាតិកូរ៉េខាងត្បូងក៏មិនទៅកម្សាន្តនៅជប៉ុន ជាការប្រឆាំង​ ។ ចំណុចទាំងនោះហើយធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍​កូរ៉េខាងត្បូង​ Korean Air ​ បានសម្រេចផ្អាកជើងហោះហើរ ពីទីក្រុង​  Busan ទៅកាន់ទីក្រុង​ Sapporo ​របស់ប្រទេសជប៉ុន​ចាប់ពីថ្ងៃទី ៣ខែសីហា ខាងមុខ ដោយសារតែ អ្នកធ្វើដំណើរថយចុះខ្លាំង ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ​បានបញ្ជាក់ថា ក្រុមហ៊ុន នឹងកាត់បន្ថយជើងហោះហើរ ចុះឡើងរវាងប្រទេសទាំងពីរ  ឬក៏ប្តូរទៅហោះហើរយន្តហោះធុនតូចជំនួសវិញ​ក្នុងខែសីហាខាងមុខ។ ក្រុមហ៊ុនក៏បានប្រកាសថា អ្នកដំណើរទិញសំបុត្រយន្តហោះថយចុះយ៉ាងខ្លាំង​។

ការសម្រេចខាងលើរបស់ក្រុមហ៊ុន អាកាសចរណ៍​​  Korean Air ​ កើតឡើងក្នុងពេលដែលទំនាក់ទំនង សេដ្ឋ​កិច្ចនយោបាយ រវាងកូរ៉េខាងត្បូង​និង​ជប៉ុន កាន់តែតានតឹង  ​ហើយកាលពីពេលកន្លងមក រដ្ឋាភិបាលទីក្រុងតូក្យូបានផ្អាក់លក់សម្ភារបច្ចេកវិទ្យាមួយទៅចំនួនទៅឲ្យទីក្រុងសេអូល។​

អំពីវិស័យទេសចរណ៍វិញ ​​ពលរដ្ឋកូរ៉េខាងត្បូង ទស្សនកិច្ចទៅកាន់ជប៉ុន ស្មើ​២៤,២ភាគរយ​ក្នុងចំណោមទេស​ចរណ៍បរទេសទាំងអស់នៅជប៉ុននាឆ្នាំ​២០១៨  គឺឈរលំដាប់ទីពីរបន្ទាប់ពីអ្នកទេសចរណ៍ជនជាតិចិន​។

ពាក់ព័ន្ធនិងការប្រឈមមុខតានតឹងនោះដែរ នៅថ្ងៃទី​២៩ខែកក្កដា​មន្ត្រីកូរ៉េខាងត្បូង បានប្រកាសថា នឹងទៅកាន់ប្រទេសជប៉ុនក្នុងសប្តាហ៍នេះដើម្បីពិភាក្សា ស្តីពីវិវាទពាណិជ្ជកម្ម​ ​រវាងប្រទេសទាំងពីរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print