មន្ត្រី​នគរបាល​ជាតិ​មួយរូបត្រូវបាន​ប្រជាពលរដ្ឋ​ប្តឹងពីបទគំរាមកំហែង​សម្លាប់ ដោយអាវុធខ្លី និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ មន្ត្រី​នគរបាល​បម្រេីការងារ​នៅខេត្ត​កំពង់ចាម​មួយរូ​ប ត្រូវបាន​ប្រជាពល​រដ្ឋ​ដាក់ពាក្យ​ប្តឹងថាបានធ្វេីសកម្មភាពវាយបំផ្លាញទ្រព្យ​សម្បត្តិ​ និងគំរាមកំហែងថា នឹងសម្លាប់ដោយអាវុធ​ ដែលបាន ប្រព្រឹត្តកាលពីវេលាម៉ោង ៣និង៣០​នាទី ថ្ងៃទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នៅភូមិទី៧​ សង្កាត់កំពង់ចាម ក្រុងកំពង់​ចាម ខេត្តកំពង់ចាម​  ។

យោងតាមពាក្យបណ្តឹងជនរងគ្រោះ ដែលដាក់នៅព្រហ្មទណ្ឌនគរបាលក្រុងកំពង់​ចាមបានអោយដឹងថា​ ឈ្មោះ តាត ស៊ីណែត ភេទស្រី​ អាយុ៣២ឆ្នាំ​ ជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិទី៧​ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្ដឹងពីឈ្មោះ សោភ័ណ្ឌ សិលា ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលជាតិ មានទីលំនៅ​ភូមិទី​៧ ​សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់​ ចាម​ ។

នៅក្នុងពាក្យបណ្តឹងបញ្ជាក់ថា​ សូមប្តឹងពី​មន្ត្រីនគរបាលខាងលេីនេះ​ ពីបទគំរាមកំហែងថានឹងសម្លាប់ ដោយអាវុធខ្លី និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៣និង៣០​នាទី ថ្ងៃទី​៣០​ ខែ​កក្កដា​ ឆ្នាំ២០១៩​នៅចំណុច​មុខផ្ទះរបស់ខ្លួន​ ស្ថិត​នៅភូមិទី៧​ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្តាលឱ្យបែកកញ្ចក់ទ្វារផ្ទះ និងខូចខាតសម្ភារៈលក់ដូរ​ មួយចំនួន។

មន្ត្រី​នគរបាល​អោយដឹងថា​ បន្ទាប់​ពី​ទទួល​ បានពាក្យបណ្តឹងជនរងគ្រោះ​ នៅថ្ងៃទី៣០​ ខែកក្កដា​ឆ្នាំ​២០១៩​ វេលាម៉ោង៤និង​ ១០​នាទី ផ្នែកជំនាញព្រហ្មទណ្ឌ នគរបាលក្រុងកំពង់ចាម បានសហការជាមួយកំលាំងប៉ុស្តិកំពង់ចាម ចុះទៅដល់កន្លែងកើតហេតុ​ ដេីម្បី​បំពេញ​ភារកិច្ច​ជាមន្ត្រី​អនុវត្តន៍​ច្បាប់​ ប៉ុន្តែ​ នៅពេលកម្លាំងចុះទៅដល់​ ជនសង្ស័យ​បានគេចខ្លួន​បាត់។

ចំពោះ​ករណីកូនលោកផ្កាយ៣ម្នាក់ដែល​ប្រេីហឹង្សារយកដុំថ្មគប់បំផ្លាញផ្ទះអ្នកជិត​ ខាងនៅបុរីពិភពថ្មីក្រុងកំពង់ចាម​ ហេីយថែមទាំងយកកាំភ្លេីងមកគំរាមគ្រួសារជនរងគ្រោះទៀតផង​ លោកស្នងការបា​នមានចំណាត់ការអោយកម្លាំងសមត្ថកិច្ចតាមចាប់ជន​សង្ស័យ​យកមកផ្តន្ទា​ទោសតាម​ច្បាប់​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print