ដរាបណា​ឈ្មញនៅតែបន្តទិញ​ ពលរដ្ឋនៅតែបន្តលួចឆ្លងដែនចូលកាប់ឈើក្រញូងនៅទឹកដីថៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំថ្មដា ស្រុកវាលវែងថា បើទោសជាសមត្តកិច្ចប្រទេសថៃធ្វើការបង្រ្កាប ដោយចាប់ខ្លួនឬបាញ់រះស្លាប់ជាបន្តបន្ទាប់នាកន្លងមក ក៍ប្រជាពលរដ្ឋខ្មែរនៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ បន្តលួចចូលដើម្បីកាប់ឈើក្រញូងរបស់គេដោយមិនញញើត ដ៍រាបណាពួកឈ្មួញឈើក្រញូងនៅខេត្តពោធិ៍សាត់ នៅតែប្រកៀកស្នាគ្នាជាមួយសមត្តកិច្ចនៅតំបន់នោះ ជាក់ស្ដែងកម្លាំងយោធាបានរិបអូសឈើប្រភេទប្រណិតក្រញូងចំនួន ១០០ដុំ ឯជនប្រព្រិត្តរត់គេចខ្លួនបាត់ ។

ប្រភពរាយការណ៍ខាងលើបន្តថា ជាក់ស្ដែងនារសៀលពុធ ១៥រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ នៅចំណុចភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កងកម្លាំងប្រដាប់ដោយអាវុធ វរៈការពារព្រំដែនគោកលេខ៥០១ បានធ្វើការបង្រ្កាបករណីនាំឈើក្រញូងខុសច្បាប់ចេញពីប្រទេសថៃចំនួន ១០០ដុំ ចំណែកក្រុមជនប្រព្រិត្តរត់គេចខ្លួនបាត់ស្រម៉ោល ។

ប្រភពរាយការណ៍ដដែលបន្តទៀតថា វត្ថុតាងឈើប្រភេទប្រណិតក្រញូងចំនួន ១០០ដុំ ដែលកងកម្លាំងប្រដាប់ដោយអាវុធធ្វើការបង្រ្កាប បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅទីបញ្ជាការវរៈលេខ៥០១ រងចាំបន្តនីតិវិធីជាក្រោយ ។

ករណីពលរដ្ឋលួចឆ្លងដែនចូលទឹកដីប្រទេសថៃ ដើម្បីកាប់ឈើប្រណិតក្រញូងខាងលើដោយមិនខ្លាចញញើត បើទោសជាកន្លងមកត្រូវបានបង្រ្កាបពីសំណាក់សមត្ថកិច្ចប្រទេសថៃ ដោយចាប់ខ្លួនក្ដីឬបាញ់ស្លាប់ជាបន្តបន្ទាប់ក្ដី ត្រូវបានមហាជនរិះគន់ និងលើកឡើងស្រឌៀងៗគ្នាថា ការបង្រ្កាបបានម្ដងកាល់ដោយសារតែក្រុមអង្កភាពសមត្តកិច្ចតាមបន្ទាត់ព្រំដែននិមួយៗនោះ ប៉ែងជើងឬចែកលាភសការៈមិនស្មើគ្នាប៉ុណ្ណោះ ព្រោះអង្កភាពនៅតំបន់នោះសុទ្ធសឹងជាប់ពាក់ព័ន្ធឈើក្រញូងគ្មានចន្លោះ គឺប្រកៀកស្នាស្មើគ្នាជាមួយពួកឈ្មួញធំៗគ្រាក់ៗ នៅខេត្តពោធិ៍សាត់ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ គួរសើបអង្កេតស្រាវជ្រាវចំពោះវរៈការពារព្រំដែនគោកលេខ៨២៥ផង ម៉្យាងបុគ្គលនគរបាលក្នុងអង្កភាពនេះ មានដៃគូរជាមន្រ្តីបរិស្ថានយ៉ាងស្អិតរមួត ឲ្យតែគេចវែសពីក្រុមរបស់ពួកមន្រ្តីខិលខួចទាំងនោះ បោះដៃឲ្យមន្រ្តីបរិស្ថានជាដៃគូរបង្រ្កាបភ្លាមមិនខាន ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print