កូរ៉េខាងជើង បាញ់មីស៊ីលលើកទី​៣ ក្នុងមួយប្តាហ៍ កូរ៉េខាងត្បូង បារម្ភ អាមេរិកថា​មិនអីទេ

ចែករំលែក៖

ពេលមិនពេញចិត្តអ្វីក៏ខុស ពេលទំនាក់ទំនងល្អ ធ្វើអ្វីក៏ត្រូវតែ ហើយថែមទាំងជួយការពារទៀតផង ។ នៅថ្ងៃទី​២ខែសីហានេះ​កូរ៉េខាងជើង បន្តបាញ់សាកល្បងមីស៊ីលជាលើកទី​២ ក្នុងរយៈពេល​មួយសប្តាហ៍ ធ្វើឲ្យប្រទេសជិតខាង បារម្ភយ៉ាងខ្លាំង ។

ចំណែកអាមេរិកវិញប្រធានាធិបតី ដូណាល់ ត្រាំ​ បានប្រកាសថា កាំជ្រួចមីស៊ីលដែលកូរ៉េខាងជើង បានសាកល្បង ជាប្រភេទ ខ្លី មិនប៉ះពាល់ដល់ គម្រោងពិភាក្សានោះឡើយ​។

សារព័ត៌មានយ៉ុនហាប់ ដកស្រង់​ពី​មន្ត្រីយោធា ហើយចេញផ្សាយ ​នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះថា កូរ៉េខាងជើង​ បានបាញ់មីស៊ីល រយៈចម្ងាយខ្លី ​​បន្ថែមទៀត កាលពីវេលាម៉ោង២ និង៥៩នាទី រំលងអធ្រាត្រ និងម៉ោង៣ និង២៣នាទី (ម៉ោងនៅក្នុងតំបន់) ឈានចូល​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ដោយបាញ់ចេញពី​តំបន់ Yonghung ខេត្ត South Hamgyong ប្រទេសកូរ៉េខាងជើង ។

សេចក្តីថ្លែងការណ៍មួយពីនាយអគ្គសេនាធិការរួម​កូរ៉េខាងត្បូង បាន​បញ្ជាក់ថា មន្ត្រីយោធារបស់ខ្លួន ​បានដឹងអំពីរឿងនេះដែរ ហើយបាននិងកំពុងត្រួតពិនិត្យ​មើល ស្ថានការណ៍នានា ជុំវិញបញ្ហានេះ។

សារព័ត៌មានយ៉ុនហាប់​ បានផ្សាយភ្លាមៗ បន្ទាប់ពី​ក្រុមចារកម្ម​អាមេរិក ​​រាយការណ៍មក ដោយបានបង្ហាញថា កូរ៉េខាងជើង​បានបាញ់មីស៊ីល​ ហាក់ដូចជាមីស៊ីល​ដែលបាញ់​ កាលពីសប្តាហ៍មុនដូច្នោះដែរ។ ទោះជាបែបណា មន្ត្រីយោធាអាមេរិក នៅ​មិនទាន់បានបញ្ជាក់ច្បាស់ថា មីស៊ីលប៉ុន្មាន គ្រាប់ដែលត្រូវកូរ៉េខាងជើងបានបាញ់​នោះទេ ហើយថាមីស៊ីល​នោះ​ មិនគំរាមកំហែង​ដល់ភាគខាងជើង នៃអាមេរិកឡើយ។

ក្រោយព័ត៌មានអំពីសាកល្បង​មីស៊ីលនេះ បែកធ្លាយមក លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែតថា លោក​មិនបានព្រួយបារម្ភ ចំពោះ​មីស៊ីលនោះទេ ដោយលោកបាន​កត់សម្គាល់ថា មីស៊ីលទាំងនោះ ​មានរយៈចម្ងាយខ្លី។ លោក ត្រាំ បានថ្លែងថា «មីស៊ីលរយៈចម្ងាយរបស់ខ្លួន យើងមិនដែលពិភាក្សាអំពីវានោះទេ យើងផ្តោតតែទៅលើអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ»៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print