បង្រ្កាបរថយន្ដ ៥គ្រឿងទៀតនៅខេត្តពោធិ៍សាត់ សរុបជិត ៤០គ្រឿងហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថ មន្រ្ដីជំនាញ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ខេត្តពោធិ៍សាត់ បន្តសហការបង្រ្កាបដោយដុតកំទេចរថយន្ដបាកុង និងដកហូត ដែលរកឃើញជាមធ្យោបាយបម្រើបទល្មើសព្រៃឈើ ខណៈកន្លងមកបានរិបអូស និងដុតកំទេចប្រមាណជាង ៣០គ្រឿងជាបន្តបន្ទាប់ ។

ប្រតិបត្តិការបង្រ្កាបចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ កម្លាំងសមត្ថកិច្ចស្រុកក្រគរធ្វើការបង្រ្កាប និងដកហូតនូវវត្ថុតាងជាក់ស្ដែងរួមមាន ឈើអារជ្រុងមុខកាត់ធំៗវែងៗចំនួន ៥កំណាត់ និងរថយន្ដផ្ទុកផលអនុផលព្រៃឈើ(អុស)ចំនួន ២គ្រឿង ប្រគល់ទទួលជូនមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើ រក្សាទុកជាបណ្ដោះអាសន្ន ។

ប្រភពព័ត៌មានខាងលើបន្តថា នៅស្រុកភ្នំក្រវាញ កម្លាំងធ្វើការបង្រ្កាបបានរថន្តបាកុងចំនួន ១គ្រឿង ធ្វើការកំទេចដោយកាត់ផ្ដាច់ជាកំណាត់ៗ ដោយភ្លើងខ្យល់អុីត្រូស៊ែន ។

ដោយឡែក៖ ប្រភពដដែលបន្តទៀតថា នៅស្រុកវាលវែងឯនេះវិញ កម្លាំងធ្វើការបង្រ្កាបបានរថយន្តបាកុងចំនួន ២គ្រឿងផងដែរ ដោយដុតកំទេចចោល ។

គួររំលឹកផងដែរថា នាកន្លងមកកម្លាំងសមត្ថកិច្ចស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាវែង ខេត្តពោធិ៍សាត់ ធ្វើការបង្រ្កាបរថយន្ដបាកុងចំនួន ៣១គ្រឿង ត្រាក់ទ័របាកុងចំនួន ១គ្រឿង គោយន្ដកន្រ្តៃចំនួន ១គ្រឿង រថយន្ត ហុីយ៉ាន់ដាយ ១គ្រឿងផងដែរ ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print