ខេត្តរតនគិរី៖កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវស្ទាក់បង្ក្រាបបានរថយន្តសាំយ៉ុងមួយគ្រឿងដែលដឹកធ្យូងបង្កប់ឈើបំរុងឆ្លងដែនដោយខុសច្បាប់ទៅបរទេសវៀតណាមយកមកប្រគល់ឱ្យជំនាញ។
ការបង្ក្រាបរថយន្តសាំយ៉ុងដឹកធ្យូងបង្កប់ឈើនេះសមត្ថកិច្ចបានធ្វើឡើង នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៣ខែសីហា ឆ្នាំ២០១៩នៅចំណុចភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ឈើដែលបង្ក្រាបនេះជាប្រភេទឈើសុក្រំចំនួន ៧សន្លឹក និងធ្យូងមានចំនួន៥៥បាវដែលដឹកបំរុងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសវៀតណាមតាមរថយន្តម៉ាកសាំយ៉ុងពាក់ស្លាក់លេខ ភ្នំពេញ ២N.២៥៤២។
ក្រោយពេលបង្រ្កាបបានកងរាជអាវុធហត្ថបានយករថយន្តល្មើសច្បាប់ដឹកធ្យូងបង្កប់ឈើខាងលើនេះប្រគល់ឱ្យទៅខាងរដ្ឋបាលព្រៃឈើផ្នែកបរកែវ ចាត់ការបន្តតាមនិតិវិធី។
ប្រភពពីប្រពលរដ្ឋដែលរសនៅតាមដងផ្លូវជាតិបានឱ្យដឹងថាសព្វថ្ងៃនេះគេសង្កេតឃើញមានរថយន្តដឹកធ្យូងទាំងនេះចាប់ផ្តើមករក្រើកឡើងសារជាថ្មីទៀតហើយដែងតែងតែលួចបង្កប់ឈើបើកបរយ៉ាងគំហុកទៀតផងទើបឈានដល់មានការបង្ក្រាបនេះ៕
ដោយ ជីវ័ន្ត