ជនជាតិចិនស្រវឹងស្រា បើករថយន្តបុករបាំងថ្មពុះចែកទ្រូវផ្លូវវៀចអស់៤កង់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

     ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តហុីយ៉ាន់ដាយ ស្តារុិចមួយគ្រឿងបោះពួយយ៉ាងលឿន ហើយរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀចអស់៤កង់ ឯរថយន្កបង្កខ្ទេចផ្នែកខាងមុខទៅលេងរួច បន្ទាប់មកហៅបក្ខពួកមករំដោះខ្លួនត្រូវបានសមត្ថកិច្ចឃាត់ជាប់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសាលាវិទ្យាល័យ ព្រះយុគន្ធរ តាមបណ្តោយផ្លូវព្រះមុនីរង្ស ក្នុងសង្កាត់បឹងកែង​កង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនស្រវឹងស្រាធ្លាក់ភ្នែកម្នាក់ បើករថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-8832 ធ្វើដំណើរទិសជើងទៅត្បូង បោះពួយយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាង​ឆ្វេងដៃជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យវៀចអស់៤កង់ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខទៅលេងរួចបន្ទាប់មកជនជាតិចិនបើករថយន្តបង្កបាន​ខលហៅបក្ខពួកមកយកដើម្បីរំដោះខ្លួន តែត្រូវបានសមត្ថកិច្ខល្បាតឃើញធ្វើការឃាត់ខ្លួនយកមកសួនាំនៅប៉ុស្តិ៍នគរបានរដ្ឋបាល​បឹង​កែង​កង២ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយក​រថ​យន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print