អាវុធហត្ថនាំខ្លួនជនសង្ស័យម្នាក់តាមអំណាចតុលាការ ករណីឈូសឆាយដីព្រៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក ប៉ុត ចាន់វាសនា ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹនាំកម្លាំងចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ ដោយនាំខ្លួនជនសង្ស័យម្នាក់ ករណីកាប់គាស់ រុករានដុតឆ្ការ ឈូកឆាយដីព្រៃធ្វើជាកម្មសិទ្ធ ។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃច័ន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិក្រសាំងភ្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការខាងលើបង្ហើបថា ជនសង្ស័យត្រូវនាំខ្លួនឈ្មោះ ស្វាយ សិទ្ធ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងភូមិ.ឃុំខាងលើ ហើយការឃាត់នាំខ្លួនសង្ស័យរូបនេះ គឺជាការអនុវត្តន៍ដីកាចៅក្រមសើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា យោងតាមដីកា បង្គាប់ឲ្យនាំខ្លួន លេខ៤៨ នខ ២០១៩ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយជនសង្ស័យឈ្មោះ ស្វាយ សិទ្ធ ជាប់ចោទពីបទៈ កាប់គាស់ រុករានដីព្រៃដុតឆ្ការ ឈូកឆាយដីព្រៃធ្វើជាកម្មសិទ្ធ ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print