ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នបានជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ថាលឲ្យរងរបួសតៃកុងធ្ងន់ព្រមទាំងរងការខូចខាតរថយន្តក្រឡាប់ផ្ងារជើងឡើងលើយ៉ាងដំណំ ចំណែករបាំងថ្មរងការខូចខាត បន្តិចបន្ទួច។
ហេតុការណ៏នេះកើតឡើង នៅវេលា ម៉ោង១១យប់ ថ្ងៃ ពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ វិថី ម៉ៅសេទុង កែងនិងផ្លូវ លេខ១៩៣ ក្នុងសង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ។
រថយន្តបង្កម៉ាក កូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2O.2948បើកបរ ដោយបុរសម្នាក់។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើក រថយន្ត មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកើត ទៅលិច បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើត ហេតុខាងលើបានរេចង្កូូត មកខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងលាន់ឮសូគ្រាំង រថយន្តក៏ក្រឡាប់ផ្ងាជើងឡើងលើ រងការខូចខាត យ៉ាងដំណំ តៃកុងរថយន្ត រងរបួសធ្ងន់សន្លប់ស្តូកស្តឹងត្រូវបាន រថយន្ត ពេទ្យដឹកទៅសង្រ្គោះផងដែល។ចំណែក របាំងថ្មពុះចែកទ្រូងផ្លូវគឺបាក់បែកទិចទួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះមកវាស់វែងស្ទូចយករថយន្ត បង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ