ក្រុមហ៊ុនអកាសចរណ៍ Vietjet បានចុះហត្ថលេខាលើអនុស្សារណៈនៃការយកយល់គ្នា (MoU) មួយ ជាមួយនឹងកម្មវិធីដំឡើងលើទូរស័ព្ទដ៏អស្ចារ្យឈានមុខគេរបស់អាស៊ីអាគ្នេយ៍ Grab ប្រចាំវៀតណាម និងក្រុមហ៊ុនអាជីវកម្មទើបបង្កើតថ្មី Swift247 ដើម្បីបង្កើតសេវារួមគ្នាជាច្រើន ដែលនឹងផ្តល់ជូននូវសេវាដឹកជញ្ជូន និងការចែកចាញប្រកបដោយសិទ្ធិភាព តាមរយៈផ្លូវគោក និងផ្លូវអាកាស ទូទាំងប្រទេសវៀតណាម និងក្នុងតំបន់ទាំងមូល។
ការចាប់ដៃគូជាយុទ្ធសាស្ត្រមួយនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនVietjet និង Grab ទាញយកអត្ថប្រយោជន៍នៃបច្ចេកវិជ្ជារបស់ខ្លួន ដើម្បីផ្តល់ជូនដំណោះស្រាយជាច្រើនដែលមានការចំណាយទាប សម្រាប់សេវាដឹកជញ្ជូន និងចែកចាញ តាមផ្លូវគោគ និងផ្លូវអាកាស។ ជាបឋមVietjet និង Grab នឹងផ្តោតទៅលើការស្រាវជ្រាវ និងអភិវឌ្ឍ ក្នុងការច្របាច់បញ្ចូលបច្ចេកវិជ្ជា និងផ្លាតហ្វមរបស់ក្រុមហ៊ុនទាំង២បញ្ចូលគ្នាដើម្បីផ្តល់ជូនអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អតិថិជន ស្របពេលដែលក្រុមហ៊ុនទាំង២ ក៏មានបំណងប្រើប្រាស់ភាពដៃគូនេះ ក្នុងនាមជាគំរូមួយសម្រាប់សាជីវកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ ផងដែរ។
ការសហការជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូន Swift247 ទាំងក្រុមហ៊ុន Grab និង Vietjet នឹងអាចភ្ជាប់ការដឹកជញ្ជូនផ្លូវអាកាសជាមួយនឹងការដឹកជញ្ជូនផ្លូវគោក ដើម្បីផ្តល់ជូនឲ្យអតិថិជន នូវសេវាកម្មដ៏រហ័សទាន់ចិត្ត ខណៈដែលការដឹកជញ្ជូនទំនិញពីទីក្រុងហាណូយទៅកាន់ទីក្រុងហូជីមិញ ចំណាយពេលត្រឹមតែ៥ម៉ោងគត់។
អតិថិជននានា នឹងអាចតាមដានដំណើរការនៃការដឹកជញ្ជូនទំនិញរបស់ខ្លួន នៅលើកម្មវិធី Swift247 ក្នុងពេលវេលាជាក់លាក់ ស្របពេលដែលក្រុមហ៊ុន Vietjet និង GrabExpress រួមសហការគ្នាជាកម្លាំងដើម្បីធ្វើឲ្យដំណើរការដឹកជញ្ជូននោះកាន់តែសាមញ្ញ និងឆាប់រហ័ស។នៅថ្ងៃអនាគត ក្រុមហ៊ុនទាំង៣ នឹងធ្វើការទៅលើការច្របាច់បញ្ចូលគ្នានៃសេវាដឹកជញ្ជូនទំនិញផ្លូវអាកាស និងផ្លូវគោករបស់ Swift247ជាមួយនឹងផ្លាតហ្វមរបស់ Grab ដើម្បីធ្វើឲ្យសេវាដឹកជញ្ជូនបានផ្លូវអាកាស និងផ្លូវគោក កាន់តែមានភាពរលូន។
ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោកស្រី Nguyen Thi Phuong Thao ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍Vietjet បានឲ្យដឹងថា៖ «យើងកំពុងតែធ្វើជាសាក្សីទៅលើការចាប់ដៃគូគ្នាមួយរវាងក្រុមហ៊ុនអាកាសចរណ៍មួយ ដែលស្រូបទាញអ្នកដំណើរក្នុងស្រុកច្រើនជាងគេបំផុតនៅវៀតណាម ជាមួយនឹងកម្មវិធីដំឡើងលើទូរស័ព្ទដ៏អស្ចារ្យ ដែលមានភ្នាក់ងារបើកច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ និងក្រុមហ៊ុនទើបបង្កើតថ្មីមួយ។ Vietjet ជឿជាក់ថា ភាពជាដៃគូនេះ នឹងបង្កើតឲ្យមានការផ្លាស់ប្តូរថ្មីៗជាច្រើន ក្នុងទីផ្សារដឹកជញ្ជូនជំនិញ និងបង្កើតឲ្យមានបទពិសោធពិសេសតែមួយដល់អតិថិជន និងអាចបំពេញតម្រូវការដែលកំពុងតែកើនឡើងឥតឈប់ឈរទៅលើសេវាដឹកជញ្ជូនជំនិញ។
លោក Tommy Nguyen អ្នកតំណាងឲ្យក្រុមហ៊ុន Swift247 បានឲ្យដឹងថា៖ «ក្នុងនាមជាអាជីវកម្មទើបបង្កើតថ្មី យើងពិតជារីករាយណាស់ក្នុងការសហការជាមួយនឹងក្រុមហ៊ុនដ៏ធំ២ ក្នុងវិស័យដឹកជញ្ជូន និងអាកាសចរណ៍ ដូចជា Grab និង Vietjet។ ស្របពេលដែល Vietjetមានផ្លូវហោះហើរដ៏ទូលំទូលាយទៅកាន់គោលដៅក្នុងស្រុក និងអន្តរជាតិជាច្រើន ហើយ Grab ស្ថិតក្នុងទីតាំងដ៏មានលំនឹង និងមានដៃគូបើកបរជាច្រើន អតិថិនានា នឹងអាចទទួលបានបទពិសោធនៃសេវាកម្មដ៏មានអត្ថប្រយោជន៍ និងជឿទុកចិត្តមួយ ដែលគាំទ្រដោយប្រព័ន្ធបច្ចេកវិជ្ជា»។
លោក Jerry Lim ប្រធានក្រុមហ៊ុន Grab ប្រចាំវៀតណាមមានប្រសាសន៍ថា៖ «Grab បានកំពុងតែបម្រើសេចក្តីត្រូវការជារៀងរាល់ថ្ងៃដល់ប្រជាពលរដ្ឋវៀតណាម ជាមួយនឹងកម្មវិធីឌីជីថលដ៏អស្ចារ្យមួយ ដើម្បីផ្តល់សេវាប្រចាំថ្ងៃដ៏ទូលំទូលាយ។ នេះជាការបង្ហាញឲ្យឃើញថា Grab បានក្លាយជាដៃគូសហការដ៏រឹងមាំមួយរបស់ពហុសាជីវកម្ម និងសហគ្រាសរបស់វៀតណាម ក៏ដូចជាដៃគូសហការក្នុងស្រុកដ៏គួរឲ្យជឿជាក់ ដោយសារតែទីតាំងឈានមុខគេរបស់ Grab៕ ដោយ វឌ្ឍនា