ខេត្តរតនគិរី៖ ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិតខណៈដែលជិៈទូកម្នាក់ឯងក្នុងពេលទឹកកំពុងហក់ឡើងខ្លាំងនិងហូគួចលិចបាត់តាំងពីព្រឹរហូតដល់ល្ងាចទើបរកឃើញសាកសព។
ហេតុការណ៍ក្មេងស្រីជិៈទូកលិចលង់ស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១១.២០នាទីថ្ងៃសុក្រ៩ កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី៩ខែសីហា ឆ្នាំ២០១៩នៅទឹកទន្លេស្រែពកស្ថិកក្នុងភូមិដីឡូតិ៍ឃុំជ័យឧត្តមស្រុកលំផាត់ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាក្មេងស្រីជាជនរងគ្រោះឈ្មោះ រ៉ា រចនា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរជាសិស្ស មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថាក្មេងស្រីជិៈទូកម្នាក់ឯងហើយត្រូវទឹកកួចលិចនៅវលាថ្ងៃត្រង់រហូតដល់វេលារសៀលម៉ោង២ក្នុងថ្ងៃដដែលនោះទើបសមត្ថកិច្ចរកឃើញគឺសាកសពគៀបជាប់នៅក្រោមទូកទើរនៅនិងថ្មក្រោមទឹកនៅក្បែរកន្លែងកើតុនោះដដែល។
ក្រោយរកឃើញសាកសពសមត្ថកិច្ចក៏បានប្រគល់ឱ្យឪពុកម្តាយនិងសាចញញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ ដោយជី វ័ន្ត