សម្តេចតេជោ ជម្រុញឲ្យ ក្រសួង មន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្រ្គោះ និងដោះស្រាយជាបន្ទាន់ជូនដល់បងប្អូនដែលកំពុងរងគ្រោះដោយសារបញ្ហាជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ ៖ ជាបឋមសម្តេចបានប្រើពាក្យថា សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? នៅថ្ងៃចុងសប្តាហ៍នេះសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍នៅលើហ្វេសប៊ុក ដោយបានជម្រុញឲ្យ ក្រសួង មន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្រ្គោះ និងដោះស្រាយជាបន្ទាន់ជូនដល់បងប្អូន ដែលកំពុងរងគ្រោះដោយសារបញ្ហាជំនន់ទឹកភ្លៀង ខណៈបណ្តាខេត្តខ្លះ បានជន់លិច និងខ្លះកំពុងប្រឈម និងខ្លះទៀតភ្លៀងធ្លាក់ក្នុងកម្រិតច្រើនបង្ហូរទៅខ្លាំង ។

សម្តេចបានលើកឡើងពីការព្យាករអាកាសធាតុ ដែលបានចេញសេចក្តីជូនដំណឹងដោយក្រសួងធនធានទឹក បញ្ជាក់ថា គឺមានភ្លៀងបង្អុរចុះមកនៅតាមតំបន់នៃខេត្តមួយចំនួន ជាពិសេសខេត្តជាប់តំបន់សមុទ្រ ដែលអាចប្រឈមនឹងបញ្ហាទឹកឡើង ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ ដែលអាចធ្វើអោយប៉ះពាល់ដល់សុវត្ថិភាពបងប្អូន ។

សម្តេចតេជោ ហ៊ុន​ សែន បានក្រើនរំឭកដល់បងប្អូន ត្រូវតាមដានព័ត៌មានជាប្រចាំ ហើយមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើនេសាទ និងក្នុងពេលបើកបរតាមដងផ្លូវទៅតាមបណ្តាខេត្ត ដែលកំពុងប្រឈមនឹងជំនន់ទឹកភ្លៀងនេះផងដែរ ។

សម្តេចបានមានប្រសាសន៍ដោយជម្រុញឲ្យ ក្រសួង មន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយ​សង្រ្គោះ និងដោះស្រាយជាបន្ទាន់ជូនដល់បងប្អូនដែលកំពុងរងគ្រោះដោយសារបញ្ហាខាងលើនេះ ។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅឃ្លាបញ្ចប់ សម្តេច សូមជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នា ហើយសូមបានរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍នេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print