ជនសង្ស័យ​២​នាក់​កាប់​ប្លន់​ម៉ូតូ​ពី​យុវជន​ម្នាក់​មិន​បាន​សម្រេច​ រងរបួសធ្ងន់​ធ្ងរ

ចែករំលែក៖

​ភ្នំពេញ៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​ហូរ​ឈាម​ស្រោច​ខ្លួន​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ខណៈ​រួប​គេ​ជិះ​ម៉ូតូ​ហុងដា​ស៊េរី​ឆ្នាំ​២០១៥​មួយ​គ្រឿង​ ហើយ​ត្រូវ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​បាន​កាប់​ប្រហារ​ ។

IMG_3684

កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​ ២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ផ្លូវ​វេ​ង​ស្រែង​កែង​ផ្លូវ​បេតុង​ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេរី​ ឆ្នាំ​២០១១​ ឡើង​តែម​ស៊េរី​ឆ្នាំ​២០១៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CS​ 3958​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​តែ​ម្នាក់ឯង​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដោយ​កន្លែង​ស្ងាត់​ក៏​មាន​ជនសង្ស័យ​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​ដាវ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ា​កមក​កាប់​ជន​រង​គ្រោះជា​ច្រើន​កន្លែង​បណ្តាល​អោយ​រង​របួសធ្ងន់​។​

​សាក្សី​ដដែល​បាន​បន្ត​ថា​បន្ត​ថា​ភ្លាម​នោះ​ក៏​មាន​អ្នក​រត់​ម៉ូតូឌុប​ជិះ​ឆ្លងកាត់​ទីនោះ​និង​ស្រែ​កថា​ចោរៗ​ទើប​ជនសង្ស័យ​ភ័យ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​មិន​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​ជាមួយ​ទេ​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​រង​ចាំ​បងប្អូន​មក​ទទួលយក​ទៅ​វិញ​៕​

IMG_3668

IMG_3661

IMG_3664

...

ដោយ៖ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print