ខេត្តពោធិ៍សាត់ ៖ លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បញ្ជាក់នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នេះថា កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានការជន់ឡើងបន្តិចបន្ទាប់មានធ្លាក់ភ្លៀងច្រើនរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅផ្នែកជួរភ្នំក្រវាញភាគកណ្ដាល នៃស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោក ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបន្តថា កម្ពស់ទឹកស្ទឹងពោធិ៍សាត់នៃស្រុកភ្នំក្រវាញ ៤.២៤ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៦.០០ម៉ែត្រ កម្ទឹកស្ទឹងពោធិ៍សាត់នៃក្រុងពោធិ៍សាត់ ៣.៨៨ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៥.០០ម៉ែត្រកម្ពស់ទឹកទន្លេនៃស្រុកក្រគរ ១.៥៨ម៉ែត្រ ៕ បុឹម ពិន
...